សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញបំពេញបេសកម្មនៅខេត្តរតនគិរី

ដោយ :Klameastvonline.com




ខេត្តរតនគិរី :ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២

ក្នុងដំណើរមកបំពេញបេសកម្មនៅខេត្តរតនគិរី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញ ពិនិត្យមើលឧបករណ៍សម្ភារៈបច្ចេកទេសដែលបម្រើអោយការផ្សាយ វិទ្យុFM៨៩.៥ និងហ្វេសប៊ុកផេកទូរទស្សន៍(ទខរគ)នៃមន្ទីរព័ត៌មានខេត្តរតនគិរី។

ឯកឧត្តម កុល ផាន់ណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី បានគោរពជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ក្នុងនាមជាសេនាធិការអោយក្រសួង ក៏ដូចរដ្ឋបាលខេត្ត លើវិស័យព័ត៌មាន មន្ទីរបានដំណើរការផ្សព្វផ្សាយតាមវិទ្យុFM៨៩.៥ ,តាមហ្វេកប៊ុកទូរទស្សន៍(ទខរគ) ហ្វេសប៊ុកផេកមន្ទីរព័ត៌មាន និងហ្វេសប៊ុកផេកទីភ្នាក់ងារសារព័ត៌មាន(AKP) នូវព្រឹត្តិការណ៍ជាតិធំៗ និងព័ត៌មានថ្នាក់ដឹកនាំជាតិ, ព័ត៌មានថ្នាក់ដឹកនាំខេត្ត ព័ត៌មានសន្តិសុខសង្គមជាដើម។ ជាពិសេសរាល់ព័ត៌មានសំខាន់ៗបានបកប្រែផ្សាយជាភាសាបងបងប្អូនជនជាតិដើមភាគតិចព្រៅ គ្រឹង ចារ៉ាយនិងទំពួន ផងដែរ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរព័ត៌មានខេត្តរតនគិរី ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារៈកិច្ច បានយ៉ាងល្អប្រសើរ និងជំរុញអោយខិតខំបន្ថែមទៀត ធ្វើយ៉ាងណាអោយវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងខេត្តកាន់តែមានគុណភាពនិងប្រកបដោយវិជ្ជាជីវៈដែលអាចទទួលយកបាន ពីអ្នកស្តាប់និងទស្សនា។

បន្ទាប់មកក្នុងថ្ងៃដដែលនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្ដី និងគណៈប្រតិភូ ក៏បានធ្វើដំណើរទៅទស្សនានៅរមណីយដ្ឋាន បឹងលំកុដ ដែលស្ថិតនៅឃុំសេដា ស្រុកលំផាត់ផងដែរ ៕


No comments