ភ្នំពេញ ៖ឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបន្តគាំទ្រ ការខិតខំរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីកិច្ចការមីយ៉ាន់ ម៉ា ដើម្បីធ្វើឱ្យស្ថានភាពរបស់ប្រទេសនេះ វិលរកភាពដើមវិញ។ ថ្លែងក្នុងសន្និសីទកាសែតរួមគ្នា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២នាវិមានសន្តិភាពឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋ មន្រ្តីម៉ាឡេស៊ី បានឱ្យដឹងថា ឯកឧត្តមនឹងសម្តេចតេជោហ៊ុន សែន បានផ្លាស់ប្តូរទស្សនៈ ពាក់ព័ន្ធស្ថានការណ៍នៅមីយ៉ាន់ម៉ា ម៉ាឡេស៊ីនិងបន្តគាំទ្រ ការខិតខំរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីកិច្ចការមីយ៉ាន់ ម៉ា ដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ប្រកបដោយភាពពេញចិត្ត។ ឯកឧត្តមបានបញ្ជាក់ថា ម៉ាឡេស៊ីយល់ឃើញថា មីយ៉ាន់ម៉ាគឺជាមិត្តជិតខាង និងជាសមាជិកអាស៊ានដ៏មាន តម្លៃ ទោះជាយ៉ាងណាក្តីយើងចង់ឃើញមីយ៉ាន់ម៉ាត្រឡប់ ទៅរកប្រក្រតីភាពវិញ យើងក៏ចង់ឃើញមីយ៉ាន់ម៉ា សម្រេចបាននូវការអភិវឌ្ឍនិងវឌ្ឍភាព ដើម្បីប្រជាពលរដ្ឋខ្លួននិងដើម្បីប្រទេស ដែលមានសន្តិភាព សុខដុមនីយកម្ម និងវិបុលភាព។ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានឱ្យដឹងទៀតថា គោលការណ៍កុងសង់ស៊ីស ៥ ចំណុចរបស់អាស៊ានពិតជាមានសារសំខាន់ណាស់ នេះជាទិសដៅ ដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ភាគីទាំង អស់ត្រូវធ្វើការរួមគ្នា ដើម្បីអនុវត្តន៍កុងសង់ស៊ីសអាស៊ានប្រកបដោយប្រសិទ្ធភាព ហើយយ៉ាងណាក្តីការទទួល ខុសត្រូវ ។ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានថ្លែងអំណរ គុណ ដល់ភាគីម៉ាស៊ីឡេស៊ីដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ាននាឆ្នាំ២០២២ និងការគំាទ្រឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រេសិតពិសេសរបស់ ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា។ សម្តេចតេជោបានបញ្ជាក់ថា នៅក្នុងជំនួបទ្វេភាគី បានពិភាក្សាស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការលើនៅវិស័យជាច្រើនក្នុងក្រប ខណ្ឌទ្វេភាគី និងពហុភាគី និងបានផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម នៅក្នុងស្មារតីមិត្ត ភាពយូរអង្វែង សាមគ្គីភាព និងការយោគយល់គ្នាទៅវិញ ទៅមក។ សំឡេង« យើងទាំងពីរក៏បានធ្វើការផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហាតំបន់និងអន្តរជាតិដែលជាផលប្រយោជន៍និងកង្វល់រួម ជាពិសេសការជំរុញការអនុត្តន៍ការព្រមព្រៀងជាឯក ច្ឆន្ទប្រាំចំណុចរបស់ថ្នាក់ដឹក នាំអាស៊ាន ដើម្បីជួយស្វែងរកដំណោះស្រាយមីយ៉ាន់ម៉ា ការ ជំរុញអនុត្តន៍សេចក្តីថ្លែងការ ណ៍ស្តីអំពីការប្រតិបត្តិ របស់ភាគីនៅបណ្តាសមុទ្រចិនខាង ត្បូងឱ្យបានពេញលេញនិងមានប្រសិទ្ធភាពនិងជំរុញបញ្ចប់ការពិភាក្សាក្រមប្រតិបត្តិនៅសមុទ្រចិនខាង ត្បូងCOCឱ្យបានឆាប់ និងបញ្ហាប្រកួតប្រជែងបញ្ហាភូមិ សាស្ត្រនយោបាយដ៏ស្រួចស្រាវ រវាងប្រទេសមហាអំ ណាចនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅអឺរ៉ុបនិងនៅតំបន់នានាក្នុងពិភពលោក ដែលជាផលប្រយោជន៍និងកង្វល់រួម»។ គួររំលឹកថា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជាក្នុងនាមប្រធានអាស៊ាន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែកុម្ភៈឆ្នាំ២០២២។ ក្នុងគ្រានោះ សម្តេចបានជួបជាមួយថ្នាក់ដឹកនាំប្រទេសនេះ ដើម្បីស្វែងរកសន្តិភាព និងអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា ផ្អាកបទឈប់បាញ់គ្នា និងចូលតុចរចាស្វែង រកសន្តិភាពជូនប្រជាពលរដ្ឋឡើងវិញ៕
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បន្តគាំទ្រ ការខិតខំរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីកិច្ចការមីយ៉ាន់ម៉ា
Reviewed by
Klameastvonline.com
on
February 24, 2022
Rating:
5
No comments