សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ប្រទេសចិនបញ្ជាក់សារជាថ្មីនូវការគាំទ្រចំពោះការអភិវឌ្ឍនៅលើផ្លូវផ្ទាល់ខ្លួនរបស់នេប៉ាល់

ដោយ :Klameastvonline.com

 

ភ្នំពេញថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ 

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិននឹងបន្តគាំទ្រដល់ប្រជាជននេប៉ាល់ក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍដោយឯករាជ្យរបស់ពួកគេ ហើយផ្តល់ការគាំទ្រ និងជំនួយដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេសនេប៉ាល់ឱ្យអស់ពីសមត្ថភាព។

ការរាយការណ៍មួយចំនួនបាននិយាយថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលនេប៉ាល់ក្នុងការដាក់កិច្ចព្រមព្រៀង Millennium Challenge Corporation (MCC) ជាមួយសហរដ្ឋអាមេរិកនៅក្នុងសភាកាលពីប៉ុន្មានថ្ងៃមុននោះ បានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅពេលដែលមានការតវ៉ាដ៏ធំមួយត្រូវបានធ្វើឡើងនៅនឹងកន្លែង ដូចជានៅទីក្រុងកាតាម៉ាន់ឌូជាដើម។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ការខកខានរបស់ប្រទេសនេប៉ាល់ក្នុងការផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។ អ្នកវិភាគមួយចំនួនបាននិយាយថា កិច្ចព្រមព្រៀង MCC បានផ្តល់ឱ្យខ្លួនឯងនូវសិទ្ធិអំណាចខ្ពស់ជាងច្បាប់ក្នុងស្រុករបស់ប្រទេសនេប៉ាល់ ហើយសកម្មភាពរបស់បុគ្គលិកកម្មវិធីនេះរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសនេប៉ាល់នឹងមិនស្ថិតនៅក្រោមយុត្តាធិការក្នុងស្រុកទេ ព្រមទាំងគណនេយ្យភាព និងសវនកម្មរបស់គម្រោងត្រូវបានត្រួតពិនិត្យ គ្រប់គ្រង និងធ្វើឡើងដោយភាគីសហរដ្ឋអាមេរិក។ ក្រុមអ្នកជំនាញនៅប្រទេសនេប៉ាល់ជឿជាក់ថា ការទទួលយកកិច្ចព្រមព្រៀង MCC នឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងអធិបតេយ្យភាពរបស់ប្រទេសនេប៉ាល់។

អ្នកនាំពាក្យ លោកស្រី Hua Chunying បាននិយាយថា «ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសនេប៉ាល់បានពណ៌នាអំពីជំនួយថវិកាចំនួន ៥០០លានដុល្លារអាម៉េរិករបស់កិច្ចព្រមព្រៀង MCC ដែលជាអំណោយពីប្រជាជនអាមេរិកដល់ប្រទេសនេប៉ាល់។ ខ្ញុំឆ្ងល់ថា តើអំណោយមកជាមួយកញ្ចប់ឱសានវាទតាំងពីពេលណា? តើអ្នកណាអាចទទួលយកអំណោយបែបនេះបាន? តើវាជាអំណោយ ឬជាប្រអប់របស់ Pandora?»។

លោស្រី Hua បាននិយាយថា «ខ្ញុំខ្លាចថាវានឹងប្រែទៅដូចដែលប្រជាជនជននេប៉ាល់បាននិយាយថា វាមើលទៅល្អ ប៉ុន្តែអ្នកនឹងពិបាកទំពារសាច់នោះ»។

លោកស្រីបាននិយាយថា វាគឺជាជំនឿដ៏ខ្ជាប់ខ្ជួនរបស់ប្រទេសចិនដែលថា ក្នុងការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិ គោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងសមភាពគួរតែត្រូវបានប្រកាន់ខ្ជាប់ជាមួយ អធិបតេយ្យភាពរបស់ប្រទេសដែលពាក់ព័ន្ធ ហើយឆន្ទៈរបស់ប្រជាជនខ្លួនគួរតែត្រូវបានគោរពយ៉ាងពេញលេញ ហើយមិនគួរមានការជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ដោយគ្មានខ្សែនយោបាយជាប់គាំង គ្មានការទូតបង្ខិតបង្ខំ និងពិតជាគ្មានការរំលោភទៅលើអធិបតេយ្យភាព និងផលប្រយោជន៍របស់ប្រទេសដទៃដើម្បីផលប្រយោជន៍អាត្មានិយមខ្លួន៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ដារា


No comments