សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

លោក វរសេនីយ៍ទោ ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ បានបើកកិច្ចប្រជុំ ធ្វើការបែងចែកកម្លាំងក្របខណ្ឌថ្មីជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន១០!!!

ដោយ :Klameastvonline.com

កំពង់ចាម៖នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទី នៅអធិការដ្ឋានគរបាលស្រុកស្ទឹងត្រង់ បានបើកកិច្ចប្រជុំ ធ្វើការបែងចែកកម្លាំងក្របខណ្ឌថ្មីចំនួន ១៦រូប ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន១០ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងការងារចាំបាច់មួយចំនួន ដែលត្រូវអនុវត្តពេលខាងមុខ។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វរសេនីយ៍ទោ ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ មានការអញ្ជើញចូលរួមពី លោក-លោកស្រី អធិការរង, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២, កម្លាំងនគរបាលនារី និងកម្លាំងនគរបាលក្របខណ្ឌថ្មី ចំនួន ១៦រូប ស្រី ០២រូប សរុបចំនួន ៤២រូប ស្រី ០៤រូប ។

នាឱកាសនោះដែរ លោក អធិការ បានមានមតិសំណេះសំណាល ក៏ដូចជាបានដាក់ចេញនូវគោលការណ៍មួយចំនួន ដល់មន្ត្រីនគរបាលក្របខណ្ឌថ្មីទាំង ១៦រូប ឱ្យគោរពពិន័យរបស់នគរបាលជាតិ ខិតខំយកចិត្តទុកដាក់ បំពេញការងារ តាមតួនាទីភារកិច្ច មានសីលធម៌ល្អ ជាមួយមេកើយ មិត្តរួមការងារ  ជាពិសេសជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ដោយឡែកចំពោះលោក-លោកស្រី អធិការរង និងលោកនាយប៉ុស្តិ៍ទាំងអស់ បង្កើនការយកចិត្តទុកដាក់ អនុវត្តការងារជំនាញ ដូចជាការគ្រប់គ្រង និងបង្ក្រាបសកម្មភាពក្មេងទំនើង បង្កើនការទប់ស្កាត់លួចម៉ូតូ ស្រាវជ្រាវនិងបង្ក្រាបបទល្មើសគ្រឿងញៀន និងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន។

ក្នុងនោះដែរ លោក អធិការ បានជំរុញឲ្យលោកលោកស្រីអធិការរងទទួលដឹកនាំ តាមដាន ត្រួតពិនិត្យ ប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះពង្រឹងប៉ុស្តិ៍ ឱ្យបាន ០២ដងក្នុងមួយខែ និងបានជំរុញដល់វេនប្រចាំបញ្ជារបស់អធិការដ្ឋាន យកចិត្តទុកដាក់បំពេញការងារឲ្យបានល្អតាមវេននីមួយៗ។

ជាមួយគ្នានេះផងដែរ លោក អធិការ ក៏បានចែកជូន នូវអំណោយ មានសំពត់ ០១ និងថវិកាមួយចំនួន ដល់កងកម្លាំងជាស្ត្រី ក្នុងការអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ០៨មីនា។ 




No comments