សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

បើកដំណើរការវិញហើយ៖ទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងក្រោយវត្តភ្នំមាសស្ថិតក្នុងឃុំស្វាយពោធ៍សូមលោក ប៉ាក់ ជាតិ អធិការស្រុកស្រីសន្ធរមានវិធានការចុះបង្ក្រាបផង!!!

ដោយ :Klameastvonline.com

ស្រុកស្រីសន្ធូរ៖ចេញផ្សាយថ្ងៃទី២៧.០៦.២០២២ សេចក្តីរាយការណ៍ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំស្វាយពោធិ៍ឲ្យដឹងថា៖ទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងស្ថិតក្រោយវត្តភ្នំមាស ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរខេត្តកំពង់ចាម បើកដំណើរការទទួលភ្ញៀវអ្នកលេងល្បែងវិញហើយប្រជាពលរដ្ឋសំណូមពរដល់លោក ប៉ាក់ ជាតិ អធិការស្រុកស្រីសន្ធរគួរតែមានវិធានការចុះបង្ក្រាបផងកុំបណ្តែតបណ្ដោយឱ្យក្នុងមូលដ្ឋានរបស់ខ្លួនមានបទល្មើសកាន់តែច្រើនដោយសារល្បែងជាដើមចមនៃបង្កបង្កើតបទល្មើស។ប្រជាពលរដ្ឋនិងមហាជនកំពុងដាក់សង្ស័យថា៖ទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងនេះបានបិតមួយរយះហើយ ពេលនេះបើកដំណើរឡើយវិញហើយ!!ប្រហែលជារត់ការក្នុងមូលដ្ឋានបានហើយមើលទៅបានជាបើកដំណើរការវិញយ៉ាងរលូនបែរជាអាជ្ញាធរនៅក្នុងមូលដ្ឋាននៅមិនទាន់មានវិធានការណាចុះបង្ក្រាបនៅឡើយរឺក៏ទុកនៅបណ្ដែតបណ្ដោយដូច្នេះ។

ប្រជាពលរដ្ឋសង្ឃឹមថាលោក ប៉ាក់ ជាតិ អធិការស្រុកស្រីសន្ធរចាត់មន្ត្រីជំនាញនៃអធិការចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយថ្ងៃនេះបានចាក់ជាមិនខាន។ដើម្បីជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនដាក់ ការសង្ស័យប្រហែលជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន!!រឺមានការឃុបឃិតនិងបើកភ្លើងខៀវបង្កើតបទល្មើសដើម្បីទទួលលាបសក្ការៈជាផលប្រយោជន៍។គួរគប្បីមានវិធានការចុះបង្ក្រាបផង!!!

ប្រជាពលរដ្ឋសំណូមពរលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងលោក ឯម កុសល ស្នងការខេត្តកំពង់ចាមគួរតែចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវពិនិត្យធ្វើការបង្ក្រាបផង។ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។

ការិយាល័យនិពន្ធ៖077414199



No comments