សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

តើលោក សួន សំអឿន អធិការស្រុកកំពង់ត្របែកមានវិធានការបង្ក្រាបដែរឬទេទីតាំងបើកភ្នាល់{ជល់មាន់តាមអនឡាញ}២ទីតាំងក្នុងភូមិប្រធាតុស្រុកកំពង់ត្របែក!!!

ដោយ :Klameastvonline.com

ខេត្តព្រៃវែង៖ចេញផ្សាយថ្ងៃទី២៥.០៨.២០២២ ពលរដ្ឋក្នុងមូលដ្ឋានជាច្រើនកំពុងតែសម្តែងការព្រួយបារម្ភជាខ្លាំងគណៈពេលទីតាំងប្រមូលផ្តុំលេងល្បែងស៊ីសងជល់មាន់អនឡាញ២ទីតាំងជាប់គ្នាចង្ងាយពីវត្តប្រធាតុជាង១០០ម៉ែតស្ថិតនៅក្នុងភូមិឃុំប្រធាតុ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងកំពុងតែបើកដំណើរការយ៉ាងរលូន ដោយមិនមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានម្នាក់ចេញមុខមកបង្ក្រាបឡើយ។

ប្រជាពលរដ្ឋបានលួចខ្សឹបថា៖ទីតាំងបើកលេងល្បែងស៊ីសង{២កន្លែង}នេះដុះស្លែយូរមកហើយតែមិនមានអវត្តមានមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានណាចុះបង្ក្រាបឡើយពោល៖គឺនៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងល្បែងស៊ីសង!ហើយទីតាំង២កន្លែងនៅមិនឆ្ងាយពីវត្តប្រធាតុនោះទេ។

ពលរដ្ឋលើកឡើងថា៖លោក សួន សំអឿន អធិការស្រុកកំពង់ត្របែក ប្រហែលជាអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងមួយកន្លែងនេះហើយមើលទៅឬក៏ទីតាំងមួយកន្លែងនេះមានខ្នងបង្អែកធំទើបលោកអធិការមិនមានសមត្ថភាពបង្ក្រាប។

ពលរដ្ឋបន្តថា៖ទីតាំងមួយកន្លែងនេះបើកដំណើរការទទួលជនញៀនល្បែងយ៉ាងអនាធិបតេយ្យ (ពោលគឺ) ក្នុងមួយថ្ងៃបើករាល់ថ្ងៃនិង៧ថ្ងៃក្នុងមួយសប្តាហ៍! ចំណែកឯមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋានសម្ងំស្ងៀមគ្មានវិធានការទប់ស្កាត់ទៅវិញ។

ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា ទីតាំងខាងលើនេះ សម្បូរមនុស្សចេញចូលយ៉ាងស្រស្រាក់ស្រស្រាំ ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមានចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះប្រជាពលរដ្ឋជាមិនខាន»ព្រោះថាល្បែងស៊ីសងជាដើមចមនៃការបង្កបង្កើតបទល្មើសផ្សេងៗក្នុងមូលដ្ឋាន!គួរគប្បីមានវិធានការចុះបង្ក្រាបផង។ជៀសវាងប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យថាអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានឬក៏ជាឆ្នាំងបាយទើបគ្មានវិធានការចុះបង្ក្រាប។គួរគប្បីមានវិធានការចុះបង្ក្រាបផង។។

ជុំវិញល្បែងសុីសងខាងលើពលរដ្ឋនិងមហាជនស្នើដល់លោក ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង គួរតែយកចិត្តទុកដាក់ក្នុងការចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបផង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស៕

អង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអរគុណ

ការិយាល័យនិពន្ធ៖077414199



No comments