សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

បើកដំណើរការហើយទីតាំងជល់មាន់និងអាប៉ោងយូគីនៅខណ្ឌព្រែកព្នៅពលរដ្ឋសុំស្នើ៖ឯកឧត្តម ស ថេត ស្នងការរាជធានីភ្នំពេញ ជួយទប់ស្កាត់និងបង្ក្រាបផង!!!

ដោយ :Klameastvonline.com

ខេត្តកំពង់ចាម៖ចេញផ្សាយថ្ងៃ១៤.០៩.២០២២ ទីតាំងសង្វៀនជល់មាន់និងអាប៉ោងយូគីចាប់ផ្តើមបើកដំណើរការហើយដែលមានទីតាំងនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តើលោក ឈិន គឹមធុយ អធិការស្រុកនិងលោក ធឹម សំអាត ទើបផ្លាស់ប្តូរមកកាន់ដំណែងជាអភិបាលខណ្ឌព្រែកព្នៅថ្មី មានសមត្ថភាពបង្ក្រាបដែរឬទេ???

ទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងនេះបើកដំណើរការយ៉ាងរលូនហើយភ្នាល់លុយគ្នារាប់ពាន់ដុល្លាក្នុង១គូ តើមានវិធានការទប់ស្កាត់និងបង្ក្រាបដែរឺទេរឺក៏ត្រូវថ្នាំសណ្តំអស់ហើយទើបបើកសម្ពោធបានដោយរលូន!!!

តើលោក ឈិន គឹមធុយ អធិការខណ្ឌព្រែកព្នៅ មានសមត្ថភាពចុះបង្ក្រាបទីតាំងបើកលេងល្បែងជល់មាន់និងអាប៉ោងមួយកន្លែងនេះបានដែរឺទេ!!!ប្រជាពលរដ្ឋបានលើកឡើងថាបើគ្មានការបើកភ្លើងខៀវពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ សង្កាត់/ខណ្ឌ/ទេមិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ។ 

ពលរដ្ឋលើកឡើងថា៖លោក ធឹម សំអាត ទើបផ្លាស់ប្តូរមកកាន់តំណែងជាអភិបាលខណ្ឌព្រែកព្នៅថ្មី គួរតែបញ្ចេញសមត្ថភាពរបស់ខ្លួនដឹកនាំកម្លាំងជំនាញគណៈបញ្ជារការឯកខណ្ឌចុះស្រាវជ្រាវនិងទប់ស្កាត់បង្ក្រាបទីតាំងល្បែងសុីសងខាងលើ ផង !!ជៀសវាងពលរដ្ឋក្នុងមូលដ្ឋានរិះគន់និងដាក់ការសង្ស័យថាលោកអភិបាលខណ្ឌមានការឃុបឃិតបើកភ្លើងខៀវជាប្រពន្ធ័ដើម្បីទទួលលាភលាបសក្ការៈ។

ពលរដ្ឋស្នើសុំ៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ក៏ ជាស្នងការរាជធានីភ្នំពេញ ជួយចាត់មន្ត្រីជំនាញពិនិត្យនិងធ្វើការបង្ក្រាបទីតាំងជល់មាន់និងអាប៉ោងមួយកន្លែងនេះផងនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ឧបរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនៃការបង្ករបង្កើតបទល្មើស។សូមអគុណ!!!

ក្រុមការងារអ្នកសារព័ត៌មានយើងរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ។

ការិយាល័យនិពន្ធ៖077414199





No comments