សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ក្រុមការងារ អាវុធហត្ថខណ្ឌឬស្សីកែវ នាំយកអំណោយ ចុះសួរសុខទុក្ខសមាជិក០២នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ច!

ដោយ :Klameastvonline.com

នាព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ទូច ម៉េង មេបញ្ជាការ អាវុធហត្ថខណ្ឌឬស្សីកែវ បានចាត់ឲ្យ ក្រុមការងារនាំយកអំណោយចុះទៅសួរសុខទុក្ខសមាជិក០២នាក់ ដែលមាន លោកអនុសេនីយ៍ត្រី ម៉ែន សុគន្ធ និងលោកអនុសេនីយ៍ត្រី  ពឿន កេង ដែលលោកទាំងពីរ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ច ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ ពេទ្យ ១៧៩។

ក្នុងឱកាសនោះដែរ ក្រុមការងារ បាននាំយកអំណោយរបស់ លោកមេបញ្ជាការ អាវុធហត្ថខណ្ឌឬស្សីកែវ រួមមានថវិកា ចំនួន ១,០០០,០០០ រៀល (មួយលានរៀល), ភេសជ្ជៈ ទឹកសុទ្ធ ០៤កេស, ទឹកដោះគោឆៅ ០២យួរ ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារអ្នកទាំង០២ ក្នុងការសម្រាកព្យាបាលផងដែរ៕


No comments