សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

លោកស្រី ជ្រុន ធីតា អនុប្រធានគណកម្មការមូលនិធិមនុស្សធម៌សមាគមសារព័ត៌មានសុក្រឹតតំណែង លោកស្រី ប្រធានរស់ លឹមអុី បាននាំយកអំណោយរបស់សមាគមសារព័ត៌មានសុក្រឹត និង បងប្អូនសប្បុរសជនចុះចែកជូនដល់បងប្អូនអ្នកសារព័ត៌មានដែលមានការខ្វះខាចំនួន០១គ្រួសារ!!

ដោយ :Klameastvonline.com


ភ្នំពេញ៖ថ្ងៃសៅរ៍  ២រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ លោកស្រី ជ្រុន ធីតា អនុប្រធានគណកម្មការមូលនិធិមនុស្សធម៌សមាគមសារព័ត៌មានសុក្រឹតតំណែង លោកស្រី ប្រធាន រស់ លឹមអុី បាននាំយកអំណោយរបស់សមាគមសារព័ត៌មានសុក្រឹត និង បងប្អូនសប្បុរសជនចុះចែកជូនដល់បងប្អូនអ្នកសារព័ត៌មានដែលមានការខ្វះខាចំនួន០១គ្រួសារ


អំណោយដែលចែកជូនដល់បងប្អូនអ្នកសារព័ត៌មានដែរមានការខ្វះខាតរួមមាន៖


១.អង្ករមួយការ៉ុង( ១០គីឡូ)

២.ទឹកត្រី        (១យួរ)

៣.ទឹកស៊ីអ៊ីវ   (១យួរ)

៤.មីញាំលេង យីហោ តាញញឹម(១កេស)

៥.បីចេង       (១កញ្ចប់)

៦.ថវិកា       (៥មុឺនរៀល)

ឆ្លៀតក្នុងឱកាសនោះដែរលោកស្រី ជ្រុន ធីតា អនុប្រធានគណៈកម្មការមូលនិធិមនុស្សធម៍សមាគមសារព័ត៌មានសុក្រឹតបានពាំនាំប្រសាសន៍លោកស្រីប្រធាន រស់ លឹមអុី ថា ដោយសារតែបងប្អូនសប្បុរសជននានាតែងតែគាំទ្រនៅក្នុងសមាគមសារព័ត៌មានសុក្រឹត ក្រោមការដឹកនាំរបស់ ឯឧត្ដម នួន នី ជាប្រធាននិង លោក អ៊ុន ចាន់ថា ជាប្រធានស្ដីទី ព្រមទាំងបងប្អូនសប្បុរសជនជាច្រើនបានជួយឧបត្ថម្ភទៅដល់កិច្ចការមូលនិធិមនុស្សធម៌ទើបសមាគមសារព័ត៌មានសុក្រឹតមានអំណោយចូលរួមចំណែកចុះចែកជូនដល់បងប្អូនអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទីទាល់ក្រ។


ក្នុងឱកាសនោះដែរលោកស្រី ជ្រុន ធីតា អនុប្រធានគណកម្មការមូលនិធិមនុស្សធម៌សមាគមសារព័ត៌មានសុក្រឹតតំណាងលោកស្រី ប្រធាន រស់ លឹមអុី បានផ្តាំផ្ញើទៅដល់បងប្អូនអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ទាំងអស់សូមចូលរួមថែរក្សាសន្តិភាព


ជាចុងក្រោយបងប្អូនអ្នកសារព៍ត៌មានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រីប្រធាន រស់ លឹមអុី  និងលោកស្រីអនុប្រធានគណកម្មមូលនិធិមនុស្សធម៍សមាគមសារព៍ត៌មានសុក្រឹត ជាពិសេសឯកឧត្ដម នួន នី ប្រធានសមាគម និង លោក អ៊ុន ចាន់ថា ប្រធានស្ដីទី និង បងប្អូនសប្បុរសជននានាដែលបានជួយឧបត្ថម្ភដល់គ្រួសារគាត់ ក្នុងនាមជាអ្នកសារព៍ត៌មាននិងជាប្រជាពលរដ្ឋ១រូបសូមលើកម្រាមដៃ១០បួងសួងវត្ថុស័ក្តសិទ្ធបីបាច់ថែរក្សានៅក្នុងលោកជួយបីបាច់ថែរក្សាលោកប្រធានសមាគម លោកស្រី រស់ លឹមអុី និងសប្បុរសជននានាសូមជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លាឡើយ៕



No comments