លោក អ៊ុន ចាន់ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពអញ្ជើញបើកអង្គប្រជុំគណកម្មការប្រតិបត្តិពង្រឹងសាមគ្គីភាពផ្ទៃក្នុង!!!
ភ្នំពេញ៖ថ្ងៃសុក្រ ១៤ កើត ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ថា ប្រធានសមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាពអញ្ជើញបើកអង្គប្រជុំគណកម្មការប្រតិបត្តិនិងពង្រឹងសាមគ្គីភាពផ្ទៃក្នុងនៃសមាគម។
នៅក្នុងអង្គប្រជុំនោះដែរលោកប្រធានសមាគមមានប្រសាសន៍បានលើឡើងថាក្នុងនាមជាគណៈកម្មការប្រតិបត្តិនិងជាគ្រឹះសសរទ្រូងនៃសមាគមត្រូវតែពង្រឹងសមត្ថភាពអោយបានគ្រប់គ្នាហើយប្រកាន់ភ្ជាប់គោរពនៃបទបញ្ជារផ្ទៃនិងតួនាទីនីមួយៗរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។
លោកប្រធានសមាគមមានប្រសាសន៍បន្តផ្កើនរំលឹកទៅដល់គណៈកម្មការប្រតិបត្តិអោយយល់អំពីប្រធានគណៈកម្មការប្រតិបត្តិថា ប្រធានគណៈកម្មការប្រតិបត្តិក៏ជាប្រធានសមាគមមានតួនាទីទទួលខុសត្រូវរួមចំពោះសកម្មភាពការងាររបស់សមាគម។
អនុប្រធានគណៈកម្មការប្រតិបត្តិគឺជាអនុប្រធានសមាគម ដែលមានតួនាទីចូលរួមគ្រប់សកម្មភាពរបស់សមាគមគឺជាប្រធានសមាគមស្តីទី ពេលអវត្តមានប្រធានសមាគម តាមការផ្ទេរសិទ្ធិ ជាលាយលក្ខណ៍អក្សរពីប្រធានសមាគមនិងដើម្បីប្រយោជន៍រួមសមាគម។
ចំពោះតួនាទីអគ្គលេខាធិការ ជាជំនួយការរបស់ប្រធានសមាគម ដែលមានតួនាទីក្នុងការប្រតិបត្តិការងារប្រចាំថ្ងៃនិងទទួលភារកិច្ចដែលប្រធានសមាគមប្រគល់ជូន។
អគ្គលេខាលេខាធិការរង ទទួលភារកិច្ចជួយដល់ការងាររបស់អគ្គលេខាធិការ។
រដ្ឋបាល មានតួនាទី និងភារកិច្ចដូចខាងក្រោម៖ គ្រប់គ្រងការងាររដ្ឋបាល ទ្រព្យសម្បត្តិ សារពើភណ្ឌ
រៀបចំលិខិតបទដ្ឋាន និងរក្សាតម្កល់ទុកឯកសារ គ្រប់គ្រងការងារបុគ្គលិកធ្វើកំណត់ហេតុកិច្ចប្រជុំនានា និងអង្គសន្និបាត ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ។
ហេរញ្ញិកមានតួនាទីសំខាន់គ្រប់គ្រងថវិការ និងបញ្ជីចំណូល ចំណាយប្រចាំខែនីមួយៗក្នុងសមាគមសូមអនុវត្តទៅតាមតួនាទីរៀងៗខ្លួន។
ឆ្លៀតឱកាសដែរលោក ធូ ចន្ថា អនុប្រធានសមាគមបានលើកមតិថាស្នើសុំទៅដល់គណៈកម្មការប្រតិបត្តិទាំងអស់មេត្តាពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការតាមដានគ្រប់តេឡេក្រាមនិងរាល់សកម្មភាពនានារបស់សមាគមនិងចូលរួមសាមគ្គីភាពផ្ទៃក្នុងឳ្យបានរឹងមាំដើម្បីសមាគមយើងរីកចម្រើនទៅមុខបន្តទៀត។
លោក អ៊ុន ចាន់ថា ប្រធានសមាគមមានប្រសាសន៍និងជំនួយស្មារតីដល់គណៈកម្មការប្រតិបត្តិទាំងអស់ថាក្នុងនាមជាគណៈកម្មការប្រតិបត្តិយើងទាំងអស់គ្នាត្រូវតែពង្រឹងក្នុងការតាមដានក្នុងគ្រប់តេឡេក្រាមគណៈកម្មការប្រតិបត្តិនិងផ្តល់យោបល់គ្នាទៅវិញទៅមកអោយបានគ្រប់ពេលវេលាដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនសូមគណៈកម្មការប្រតិបត្តិទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានសកម្មភាពក្នុងគ្រុប។
លោកប្រធានសមាគមមានប្រសាសន៍បន្តលើកឡើងថា៖សមាគមយុវជនសារព័ត៌មានក្រោមពន្លឺសន្តិភាព បង្កើតឡើងដើម្បីមានគោលបំណងលើកស្ទួយ នៃការគ្រប់គ្រងវិស័យព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរ រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស លើវិស័យព័ត៌មានឱ្យស្របតាមគោលនយោបាយ រួមចំណែកលើកស្ទួយធនធានមនុស្សក្នុងវិស័យព័ត៌មាន តាមរយៈការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈនៅកម្ពុជា ចូលរួមក្នុងកិច្ចការងារផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការអប់រំច្បាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាលនិងប្រឆាំងនឹងព័ត៌មានក្លែងក្លាយនិងចូលរួមលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យព័ត៌មាន ចងក្រង និងប្រមូលផ្តុំអ្នកសារព័ត៌មាន ដែលមានគោលបំណងដូចគ្នា ចូលរួមចំណែកពង្រីក ពង្រឹង និងផ្តល់ការប្រឹក្សាយោបល់ដល់អ្នកសារព័ត៌មានឱ្យមានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានជាពិសេសសមាជិកសមាជិកា។
No comments