សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

សម្តេចប្រធានរដ្ឋសភា ស្នើឱ្យឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា

ដោយ :Klameastvonline.com

 


ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសម្តែងការ គួរសមជាមួយ ឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តី នៃប្រទេស ម៉ាឡេស៊ី នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ខណៈដែលឯកឧត្តមបាន ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តី សោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន ឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានចាត់ទុកដំណើរទស្សនកិច្ចនា ពេលនេះ នឹងរួមចំណែកបន្ថែម ក្នុងការពូនជ្រុំលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហ ប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិទាំងពីរ ដែលមានជាង៦០ឆ្នាំមកនេះឱ្យកាន់ តែរឹងមាំខ្លាំងក្លា ថែមទៀត។ ក្រៅពីការថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ដែលជួយគំាទ្រ កម្ពុជានៅក្នុងការ ស្វែងរកសន្តិភាពនិងការអភិវឌ្ឍប្រទេសរហូតមក សម្តេចប្រធានរដ្ឋសភា បានស្នើដល់ ភាគីម៉ាឡេស៊ីជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ពី ប្រទេសម៉ាឡេស៊ី មកកម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះ សម្តេចបានស្នើសូមឯកឧត្តមនាយករដ្ឋមន្រ្តី ពិនិត្យលទ្ធភាព បន្តជួយ បណ្តុះបណ្តាលធនធានមនុស្ស ដល់មន្រ្តីរាជការ និងនិស្សិតកម្ពុជា ដើម្បីជាការចូលរួម ចំណែកអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានជម្រាប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពីលទ្ឋផលនៃជំនួបពិភាក្សាការងារនាព្រឹកមិញ ជាមួយសម្តេចនាយករដ្ឋមន្រ្តី នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងសេចក្តីរីករាយក្រៃ លែងដោយ សងេ្កតឃើញថា រដ្ឋាភិបាលទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា ក្នុងក្របខណ្ឌ តំបន់ និងអន្តរជាតិ ពិសេសក្នុងក្របខណ្ឌអាស៊ាន។ រដ្ឋសភាវាយតម្លៃខ្ពស់ចំពោះ រដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានបង្កើតកិច្ចព្រមព្រៀងនិងអនុស្សរណៈនានា ជាមួយគ្នា សំដៅត្រួសត្រាយឱ្យមានយន្តការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាតំបន់ និងអន្តរជាតិ។ រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រកិច្ចសហប្រតិបត្តិការពហុវិស័យ ដែលស្ថាប័ននីតិប្រតិបត្តិ នៃប្រទេសទាំងពីរ បានធ្វើរួមគ្នា និងសូមលើកទឹកចិត្តឱ្យបង្កើនកិច្ចសហប្រតិបត្តិការ ថ្មីៗថែមទៀត ស្របតាមការវិវឌ្ឍន៍នៃសភាពការណ៍សកលលោកបច្ចុប្បន្ន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ស្ថាប័ននីតិប្បញ្ញត្តិ កម្ពុជានិងម៉ាឡេស៊ី បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើនផងដែរ តាមរយៈការគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាអន្តរសភាតំបន់ និងសកលលោក មានដូចជា AIPA និង IPU ជាដើមនោះ។

ឯកឧត្តម អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានថ្លែងអំណរគុណចំពោះ សម្តេច ប្រធានរដ្ឋសភា ដែលបានជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ តាមរយៈក្រុមមិត្តភាពសភាកម្ពុជា-ម៉ាឡេស៊ី។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានគោរព អញ្ជើញសម្តេចប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ច នៅប្រទេសម៉ាឡេស៊ី តាមពេលវេលាសមស្របណាមួយ៕ ដោយ ប៉ាល់សុង (ប្រភព៖ រដ្ឋសភា)

No comments