សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

បើកដំណើរការហើយទីតាំងជល់មាន់និងអាប៉ោងនៅក្បែរប៉ុស្តិ៍នគបាលស្តៅពលរដ្ឋស្នើសុំ៖លោក ឯម កុសល ស្នងការខេត្តកំពង់ចាមជួយទប់ស្កាត់និងបង្ក្រាបផង!!!

ដោយ :Klameastvonline.com

ខេត្តកំពង់ចាម៖ចេញផ្សាយថ្ងៃ០៩.០៩.២០២២ ទីតាំងសង្វៀនជល់មាន់និងបៀអាប៉ោង ចាប់ផ្តើមបើកសម្ពោធហើយដែលមានទីតាំងនៅក្បែរប៉ុស្តិ៍ នគរបានស្តៅ ស្ថិតក្នុងភូមិល្វាក្រោម ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម តើលោក ជា ជួន អធិការស្រុកនិងលោកស្នងការខេត្តកំពង់ចាមមានសមត្ថភាពបង្ក្រាបដែរឬទេ???

អង្គភាពសារព័ត៌មានរស្មីក្រុងតាខ្មៅចុះដល់ទីតាំងបានផ្តិតរូបនិងចុះផ្សាយជាព័ត៌មានដើម្បីជ្រាបដំណឹងដល់អាជ្ញាធរស្រុកកងមាសនិងអាជ្ញាធរខេត្តកំពង់ចាមមានវិធានការចុះបង្ក្រាបផង។

ទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងនេះនៅមិនឆ្ងាយពីប៉ុស្តិ៍នគរបាលឃុំស្តៅទេតើលោក ជា ជួន អធិការស្រុកកងមាសមានវិធានការទប់ស្កាត់និងបង្ក្រាបដែរឺទេរឺក៏ត្រូវថ្នាំសណ្តំអស់ហើយទើបបើកសម្ពោធបានដោយរលូន!!!

តើលោក ជា ជួន អធិការស្រុកកងមាស មានសមត្ថភាពចុះបង្ក្រាបទីតាំងបើកលេងល្បែងជល់មាន់និងអាប៉ោងមួយកន្លែងនេះបានដែរឺទេ!!!ប្រជាពលរដ្ឋបានលើកឡើងថាបើគ្មានការបើកភ្លើងខៀវពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ឃុំ/ស្រុក/ទេមិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ។ 

ពលរដ្ឋស្នើសុំ៖លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ជួយចាត់មន្ត្រីជំនាញខេត្តចុះបង្ក្រាបទីតាំងជល់មាន់និងអាប៉ោងមួយកន្លែងនេះផងនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ឧបរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនៃការបង្ករបង្កើតបទល្មើស។សូមអគុណ

ក្រុមការងារអ្នកសារព័ត៌មានយើងរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ។

ការិយាល័យនិពន្ធ៖077414199





No comments