សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

បើកដំណើរការវិញហើយ៖ទីតាំងល្បែងស៊ីសងខុសច្បាប់ បៀ និងអាប៉ោង លំដាប់ ViP នៅតែហ៊ានបើក ដោយគ្មានខ្លាចច្បាប់!!!

ដោយ :Klameastvonline.com

ភ្នំពេញ៖ ផ្សាយចេញថ្ងៃទី០២.០១.២០២៣ ទីតាំងបនល្បែងស៊ីសងខុសច្បាប់ បៀ និងអាប៉ោងដល់ធំ លំដាប់ ViP ក្នុងការរះលាងឡាន យីហោថ្មីជានិច្ច ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅតែហ៊ានបន្តលួចបើកដំណើរការបានដោយគឃ្លើន ដោយមិនខ្លាចញញើតច្បាប់បន្តិចសោះឡើយ។


តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះធ្វើការបង្ក្រាបជាញឹកញាប់កន្លងមក តែហាក់ដូចជាគ្មានរៀងចាលបន្តិចសោះឡើយ ពោលគឺ រឹតតែផ្គើនលើសដើម។

ប្រជាពលរដ្ឋបានលើកឡើងថា ល្បែងស៊ីសងខុសច្បាប់ទាំងនេះគឺជាដើមចមក្នុងការបង្កើតឱ្យបទល្មើសដូចជា លួច ឆក់ ប្លន់ អំពើហិង្សា អំពើពុករលួយ និងអំពើល្មើសច្បាប់ជាច្រើនផ្សេងទៀត ដោយសារតែល្បែងស៊ីសងនេះឯង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ខាតឱ្យសមត្ថកិច្ចបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យមន្ត្រីគ្រប់ថ្នាក់អនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។

ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក ទៀង ចន្ទ័សារ អធិការនគរបាលខណ្ឌដូនពេញ ហើយនិងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ សូមជួយដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង។

ពលរដ្ឋស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ហើយនឹងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមចាត់វិធានការ ចំពោះទីតាំងល្បែងស៊ីសងខាងលើផង៕
អង្គភាពព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។

ការិយាល័យនិពន្ធ៖077414199/0886655959




No comments