កម្លាំងជំនាញអាវុធហត្ថស្រុកសង្កែ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណី លួច!!!
កម្លាំងជំនាញអាវុធហត្ថស្រុកសង្កែ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណី លួច!!!
ខេត្តបាត់ដំបង៖អនុវត្ដន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅវេលាម៉ោង ១០:៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២ កម្លាំងអាវុធហត្ថស្រុក សង្កែ ចុះដល់ភូមិកំពង់ម្ដោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ អុល សុជាតិភេទប្រុស អាយុ៣៦ ឆ្នាំមុខរបរ មិនពិតបា្រកដ រស់នៅភូមិ/ឃុំ ខាងលើ ពីបទ លួច តាមពាក្យបណ្ដឹងឈ្មោះ ឈិត ឈុន ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ/ឃុំ កើតហេតុ។
វត្ថុតាងដកហូត
១-លួសសំណាញ់ចំនួន ០១ដុំ
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនចាត់ការតាមនីតិវិធី៕
No comments