ទីតាំងបើកល្បែងសុីងសង{ចាក់បាល់និងល្បែង}ផ្សេងៗជាច្រើនប្រភេទតាមប្រពន្ធ័អនឡាញមួយកន្លែងស្ថិតក្នុងភូមិលូសង្កាត់ស្វាយប៉ាកបែរជាអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវគ្មានវិធានចុះបង្ក្រាបរឺក៏.....
ភ្នំពេញ៖ចេញផ្សាយថ្ងៃទី២០.០៥.២០២២ ទីតាំងបើកល្បែងសុីងសង{បាក់បាល់និងល្បែងផ្សេងៗជាច្រើនប្រភេទស្ថិតក្នុងភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវរាជធានីភ្នំពេញ បើកដំណើរលេងយ៉ាងរលូនជារៀងរាល់ថ្ងៃបែរជាអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវគ្មានវិធានការចុះបង្ក្រាប។។
ប្រជាពលរដ្ឋបានរាយការណ៍ដល់អង្គភាពសារព័ត៌មាន{ខ្លាមាសធីវីអនឡាញ}ថា៖មានទីតាំងបើកលេងល្បែងសុីសងតាមប្រពន្ធ័អនឡាញនៅក្នុងភូមិខាងលើក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមអង្គភាពយើងបានចុះដល់ទីតាំងទាំងយប់ពិតមានបើកលេងពិតប្រាកដមែន។ប្រជាពលរដ្ឋជាច្រើនកំពុងមានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំងថា៖ទីណាមានបើកល្បែងស៊ីសងមូលដ្ឋាននោះប្រាកដជានិងមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់. និងគោសផ្ទះ ប្រជាពលរដ្ឋជាក់ជាមិនខានដោយសារថាល្បែងសុីសងជាដើមចោមនៃបង្កើតបទល្មើស!!!
ប្រជាពលរដ្ឋស្នើសុំ៖លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ ជួយចាត់មន្តី្រជំនាញអធិកាសើបអង្កេតស្រាវជ្រាវធ្វើការចុះបង្ក្រាបទីតាំងល្បែងសុីសងខាងលើនេះផង ពោល៖មិនគួរណានៅតែបណ្តែត បណ្ដោយឲ្យមានការបើកលេងល្បែងស៊ីសងដោយគ្មានវិធានការទប់ស្កាត់ទាល់តែបន្តិចសោះឡើយ!!!ជៀសវាងប្រជាពលរដ្ឋមហាជនដាក់ការសង្ស័យនិងរិះគន់ចំៗទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលលាភសក្ការៈ!!!គួរគប្បីមានវិធានការចុះបង្ក្រាបផង។
ប្រជាពលរដ្ឋសង្ឃឹមថ៖លោក ឯក ឃុនឌឿន អភិបាលខណ្ឌឫស្សីកែវគួរតែចាត់កម្លាំងជំនាញគណៈបញ្ជារការឯកភាពខណ្ឌចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់!!
ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពី អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ការិយាល័យនិពន្ធ៖077414199/0886655959
No comments