សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ទីតាំងណេតតាមប្រពន្ធ័អនឡាញគ្រប់ប្រភេទកំពុងតែបើកដំណើរការយ៉ាងរលូនបែរជា ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញហាក់បីដូចជាមិនអើតពើក្នុងការចុះបង្ក្រាប!!!

ដោយ :Klameastvonline.com

ភ្នំពេញ៖ផ្សាយថ្ងៃទី០៣.០៧.២០២២ ទីតាំងបើក ល្បែងស៊ីសងណេតតាមប្រព័ន្ធអនឡាញជាច្រើនប្រភេទបើកលេងយ៉ាងរលូនស្ថិតនៅផ្ទះលេខ៨២ ផ្លូវ១៥ក្នុងសង្កាត់ផ្សាកណ្តាលទី១ ខាងត្បូងសាលាសង្កាត់ផ្សារកណ្ដាលទី១ប្រហែល៥០ម៉ែត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងបើក ដំណើរការ ស្វាគមន៍ អតិថិជនមកពីគ្រប់មជ្ឈដ្ឋានបើកដំណើរការយ៉ាងរលូនបែរជាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានខណ្ឌដូនពេញមិនមានវិធានការចុះបង្ក្រាបបែរជារក្សារភាពស្ងៀមស្ងាត់ទៅវិញរឺក៏ត្រូវថ្នាំសណ្តំអស់ហើយ។

ប្រភពពីប្រជាពលរដ្ឋមិនបញ្ចេញឈ្មោះថាទីតាំងមួយកន្លែងនេះបើកលេងរាល់ថ្ងៃដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធនៅក្នុងខណ្ឌឡើយ៖(ពោល)១ថ្ងៃ 24 ម៉ោងមួយសប្តាហ៍ 7ថ្ងៃ ធ្វើអោយពួកគាត់កំពុងមានការព្រួយបារម្ភជាខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលមកលេងល្បែងស៊ីសងរាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានក្នុងខណ្ឌដូនពេញហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈទើបមានការបើកភ្លើងខៀវ។

ប្រភពដដែលបានបន្តថារាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ កើតហឹង្សារក្នុងគ្រួសារជាក់ជាមិនខាន ជាពិសេសទីតាំងមួយកន្លែងនេះគឺសម្បូរទៅដោយជនញៀនថ្នាំនិងក្មេងទំនើងជាច្រើនចូលទៅលេងជារៀងរាល់តែម្តង។

ប្រជាពលរដ្ឋលើកឡើង៖លោក ទៀងច័ន្ទ សារអធិការខណ្ឌដូនពេញ គួរតែយកចិត្តទុកដាក់ទុកដាក់បន្តិចក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងគួរតែមានវិធានការចុះបង្ក្រាបទីតាំងមួយកន្លែងនេះផង!!ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធបើកភ្លើងខៀវបង្កើតបទល្មើសនិងជាឆ្នាំងបាយក្នុងមូលដ្ឋានទើបមិនហ៊ានបង្ក្រាប!!!គប្បីចាត់មន្ត្រីជំនាញចុះធ្វើការបង្ក្រាប!!

ប្រជាពលរដ្ឋសង្ឃឹមថា៖លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញនិងយកចិត្តទុកដាក់ចាត់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង!ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!

ទំនាក់ទំនងផ្ដល់ព័ត៌មាន៖077414199


No comments