សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ពលរដ្ឋស្នើសុំ៖លោក កៀង ល័ក្ស ទើបមកកាន់តំណែងជាលោកអភិបាលខណ្ឌចំការមនថ្មីជួយចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងបើកណេតចាក់បាល់ចំណុចបណ្តោយផ្លូវលេខ៤៦៦ ក្នុងសង្កាត់បឹងត្របែកផង!!!

ដោយ :Klameastvonline.com

ភ្នំពេញ៖ចេញផ្សាយនៅថ្ងៃទី២៩.០៨.២០២២ ប្រជាពរដ្ឋជាច្រើនកំពុងតែនិយាយតៗគ្នាថាខណ្ឌចំការមនសម្បូរទៅដោយល្បែងសុីសងជាក់ស្តែងទីតាំងបើកណេតនិង{ចាក់បាល់បៀរការ៉ាត}មួយកន្លែងក្នុងចំណុចបណ្តោយផ្លូវលេខ៤៦៦ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញកំពុងធ្ធ្វើព្យុះភ្លៀងធ្វើភ្លៀងនិងបង្កអហានិភ័យផ្តល់ភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតើលោក កៀង ល័ក្ស ទើបមកកាន់តំណែងជាលោកអភិបាលខណ្ឌចំការមនថ្មីមានសមត្ថភាពបញ្ចេញស្នាដៃចុះបង្ក្រាបនិងដើម្បីស្វាគមន៍មកកាន់តំណែងថ្មីដែលទេ។

ពលរដ្ឋបន្តថា៖ដោយសារល្បែងសុីសងរីកដូចផ្សិតចឹងហើយបានជាមានអំពើចោរកម្មផ្សេងៗជារឿយៗក្នុងមូលដ្ឋានដោយសារតែមន្តី្រពាក់ព័ន្ធក្នុងមូលដ្ឋានក្នុងសង្កាត់និងខណ្ឌចំការមនមិនអើពើនឹងយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងទើបធ្វើអោយបងប្អូនប្រជាពលរដ្ឋកំពុងក្តៅក្រហាយមានការព្រួយបារម្មណ៍ជាខ្លាំងខណៈពេលក្រុមអ្នកញៀនទាំងនោះប្រមូលផ្តុំគ្នាលេងល្បែងសុីសង។អំពើចោរកម្មផ្សេងៗកើតចេញពីល្បែងសុីសងដោយសារមន្ត្រីក្នុងមូលដ្ឋានក្នុងសង្កាត់និងខណ្ឌមិនយកចិត្តទុកដាក់។

ជុំវិញល្បែងស៊ីសងបង្កអាហានិភ័យដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើតើលោក យិន សាន អធិការខណ្ឌចំការមន តើគួរយកចិត្តទុកដាក់ក្នុងការបង្ក្រាបដែររឺទេ??រឺនៅបណ្តោយអោយមានការបើកលេងល្បែងសុីសងបន្តទៀតដោយមិនខ្វះពីសុខទុកនិងសុវត្តិភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងពេលយប់។រឺក៏ប្រហែលជាឆ្នាំបាយនិងមានការឃុបឃិតបើកភ្លើងខៀវគ្នាជាប្រពន្ធ័ទើបមិនមានវិធានការទប់ស្កាត់និងបង្ក្រាប។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនក្នុងមូលដា្ឋនសង្ឃឹមថា៖លោក កៀង ល័ក្ស ទើបមកកាន់តំណែងជាលោកអភិបាលខណ្ឌថ្មីមានសមត្ថភាពបញ្ចេញស្នាដៃដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនស្រាវជ្រាវចុះពិនិត្យធ្វើការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើបានដែរឬទេដើម្បីស្វាគមន៍មកកាន់តំណែងជាលោកអភិបាលខណ្ឌថ្មីនិងចូលរួមចំណែកក្នុងទប់ស្កាត់ល្បែងសុីសងក្នុងមូលដ្ឋានដែនរបស់ខ្លួននិងខិតខំប្រឹងប្រែងបញ្ជៀសអំពើរចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា៖លួច-ឆក់-ប្លន់-គោសផ្ទះជាពិសេសអំពើហឹង្សារក្នុងគ្រួសារ!!!

ក្រុមការងាអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់មោ៉ងធ្វើការ។។

ការិយាល័យនិពន្ធ៖077414199សូមអគុណ


No comments