សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ពលរដ្នស្នើ ឡេង សុខរុន អធិការស្រុកកណ្តាលស្ទឹងជួយចាត់មន្តី្រជំនាញចុះពិនិត្យនិងបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញលួចលាក់បង្កប់ក្នុងអាហារដ្ឋាននិងktvយីហោ{ គីម ៨៨៨ }នៅតាមមាត់ប្រឡាយផង!!!

ដោយ :Klameastvonline.com

ខេត្តកណ្តាល៖ចេញផ្សាយនៅថ្ងៃទី៣១.០៨.២០២២ ទីតាំងបើកភ្នាល់ជល់មាន់តាមអនឡាញមួយកន្លែងបង្កប់ក្នុងអាហារដ្ឋាននិងKtvយីហោ{ គីម ៨៨៨ }តាមបណ្តោយមាត់ប្រឡាយជប៉ុនស្ថិតក្នុងភូមិអូរអណ្តូង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលពលរដ្ឋស្នើសុំមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានពាក់ពន្ធ័ចាត់មានវិធានការទប់ស្កាត់និងបង្ក្រាបផង។ 

បើតាមការរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំបារគូឲ្យដឹងថា៖មានទីតាំងបើកលេងល្បែងសុីជល់មាន់តាមអនឡាញ លួចបើកលេងក្នុងអាហារដ្ឋាននិងKtvមានយីហោ គីម ៨៨៨ កំពុងលេងភ្នាល់លុយគ្នារាប់លានដោយមិនទាន់មានមន្ត្រីជំនាញមានអំណាចក្នុងមូលដ្ឋានស្រុកកណ្តាលស្ទឹងណាម្នាក់ចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបឡើយ។

ពលរដ្ឋក្នុងមូលដ្ឋានស្នើសុំ៖លោក ឡេង សុខរុន អធិការស្រុកកណ្តាលស្ទឹង ជួយចាត់មន្ត្រីជំនាញប៉ុស្តិ៍ចុះពិនិត្យនិងបង្ក្រាបផងនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ឧបរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនៃការបង្ករបង្កើតបទល្មើស។

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!

ការិយាល័យនិពន្ធ៖077414199



No comments