សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញជាច្រើនកន្លែងក្នុងឃុំបុស្សខ្នុរ ស្រុកចំការលើតើលោក ប៉ែន ទៀងចំរើន អធិការស្រុកចំការលើមានចំណាត់ការចុះបង្ក្រាបដែរឺទេ!!!

ដោយ :Klameastvonline.com

ខេត្តកំពង់ចាម៖ចេញផ្សាយថ្ងៃទី១២.០៩.២០២២ ពលរដ្ឋក្នុងមូលដ្ឋានស្រុកចំការលើតែងតែលើកឡើងថាល្បែងស៊ីសងជល់មាន់តាមអនឡាញឬកញ្ចក់ទូរទស្សន៍ភ្នាល់លុយគ្នារាប់លានកំពុងពេញនិយមក្នុងស្រុកចំការលើកំពុងធ្វើអោយបងប្អូនប្រជាពលរដ្ឋរងទឹកភ្នែកហើយដោយសារអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកចំការលើគ្មានវិធានការទប់ស្កាត់។

ពលរដ្ឋរស់នៅក្នុងស្រុកចំការលើ កំពុងមានការព្រួយបារម្ភ និងរិះគន់យ៉ាងខ្លាំង ខណៈពេល មានទីតាំងបើក{ជល់មាន់អនឡាញ}ជាច្រើនកន្លែង កំពុងបើកដំណើរការដោយសេរី មិនខ្វល់ពីអាជ្ញាធរបង្ក្រាបឡើយ។ ជាក់ស្តែងទីតាំងល្បែងសុីសងជល់មាន់តាមអនឡាញ បង្កប់ក្នុងហាងកាហ្វេ១កន្លែង តាមបណ្តោយផ្លូវជាតិលេខ71C ក្នុងភូមិអូរសារ៉ាយ ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នៅមិនឃើញវត្តមាន អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានណាអ្នកហ៊ានចេញមុខបង្ក្រាបនៅឡើយទេ នៅបើកលេងដំណើរការបានដោយរលូនដោយមិនខ្លាចញញើតដល់សមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។ឬក៏មានការបើកភ្លើងខៀវជាប្រព័ន្ធទៅហើយ។

ពលរដ្ឋក្នុងមូលដ្ឋានលើកឡើងថាទីតាំងជល់មាន់តាមអនឡាញឬកញ្ចក់ទូរទស្សន៍លោក ប៉ែន ទៀងចំរើន អធិការស្រុកចំការលើ ហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាប?តើឲ្យបងប្អូនប្រជាពលរដ្ឋទៅរំពឹងអ្នកណាបើអាជ្ញាធរសមត្ថកិច្ចមានអំណាចនៅក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបផងនោះ?

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងស្រុកចំការលើ ទាំងមូលកំពុងតែអស់ជំនឿលើមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានក្រោមហេតុផលថា៖ល្បែងសុីសងបើកលេងរីកដូចផ្សិតបែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកចំការលើ មិនចេញសកម្មភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសងធ្វើអោយមានការរីករាលដាល ល្បែងអាបាយមុខទាំងនេះកំពុងធ្វើឱ្យគ្រួសារពួកគាត់ឈ្លោះគ្នានិងកើតជាហឹង្សារក្នុងគ្រួសារដោយសារតែប្ដីចាញ់ល្បែង។

ពលរដ្ឋនិងមហាជនជាច្រើនស្នើសុំ៖លោក ឯម កុសល ស្នងការខេត្តកំពង់ចាម គួរតែចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវ៉ាទចុះស្រាវជ្រាវធ្វើការពិនិត្យនិងបង្ក្រាបទាល់ពេលវេលាដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។និងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស៕

ការិយាល័យនិពន្ធ៖077414199/0886655959



No comments