សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ពលរដ្ឋស្នើសុំ៖ឯកឧត្តម គង់ សោ ភ័ណ្ឌ អភិបាលខេត្តកណ្តាលជួយចាត់មន្ត្រីជំនាញគណៈបញ្ជារការឯកភាពខេត្តចុះបង្ក្រាបទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងដ៏ធំដុះស្លែរជ្រោកក្រោមផ្លាកយីហោកាសុីណូ (ហ្គ្រេនដ្រាហ្គនរីសត)ជ្រៃធំកំពុងបើកលេងផ្គើនអនុសាសន៍សម្តេចតេជោរ ហ៊ុន សែន បានដាក់បញ្ជារអោយបិតល្បែង!!!

ដោយ :Klameastvonline.com

ខេត្តកណ្តាល៖ចេញផ្សាយនៅថ្ងៃទី២១.០៩.២០២២ ទីតាំងសង្វៀន{ជល់មាន់និងអាប៉ោង}ដ៏ធំដុះស្លែមួយកន្លែងជ្រោកក្រោមផ្លាកកាសុីណូ {ហ្គ្រេនដ្រាហ្គនរីសត}ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះខេត្តកណ្តាល កំពុងបើកលេងទទួលពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគ្រែង កំពុងតែផ្គើនអនុសាសន៍ដល់ខ្ពង់ខ្ពង់របស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាអោយបិទល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេស។

បែរជាទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងនេះហ៊ានបើកលេងរាលើថ្ងៃទៅវិញហាក់បីដូចជាផ្គើនអនុសាសន៍ដល់ថ្លៃថ្លាសម្តេចតេជោរទៅវិញនៅបណ្តែតបណ្តោយអោយពលរដ្ឋខ្មែរមានការប្រផ្តុំគ្នាលេងល្បែងសុីសងភ្នាល់ដាក់លុយ{ខ្ទង់ពាន់មុឺនដុល្លា}ពេលចាញ់ឈ្នះម្តងៗនាំស្រែកហូរកញ្ជៀវមិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ។

ដោយមានមន្ទិលពីសំណាក់បងប្អូនប្រជាពលរដ្ឋថា៖ហេតុអ្វីសម្តេចតេជោរ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ឲ្យបិទល្បែងសុីសងទូទាំងប្រទេសហេតុអ្វីទីតាំងមួយកន្លែងនេះហ៊ានបើកដំណើរការលេងល្បែងសុីសងបានបន្តទៀត។ក្រោយទទួលព័ត៌មានរាយការណ៍ពីសំណាក់ពលរដ្ឋក្នុងមូលស្រុកកោះធំ អង្គភាពសារព័ត៌មាន{ខ្លាមាសធីវីអនឡាញបានសហការជាមួយអង្គភាពរស្មីក្រុងតាខ្មៅ}បានចុះដល់ទីតាំងផ្តិតរូបភាពជាក់ស្តែងពិតជាមានសកម្មភាពបើកលេងល្បែងសុីសងពិតប្រាកដមែន។

ពាក់ព័ន្ធទីតាំងល្បែងស៊ីសងខាងលើប្រជាពលរដ្ឋនិងមហាជនគិតថាលោក អេង សុវិចិត្រ អភិបាលស្រុកកោះធំ និង លោក សុឹម ឃាង អធិការស្រុកកោះធំកំពុងតែផ្គើននិងបទបញ្ជាររបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលដែលបានដាក់បទបញ្ជីយ៉ាងមុឺងម៉ាត់ទៅដល់មន្ត្រីស្រុក/ក្រុងក្នុងខេត្តកណ្តាលចុះទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងដែលខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន។

ពលរដ្ឋនៅក្នុងស្រុកកោះធំកំពុងងើយឆ្ងល់និងសង្ស័យថាទីតាំងសង្វៀនជល់មាន់និងអាប៉ោងប្រហែលជាមិនមានច្បាប់អនុញ្ញាតកំពុងជ្រោកក្រោមផ្លាកយីហោកាសុីណូ{ហ្គ្រេនដ្រាហ្គនរីសត}ហេតុអ្វីអាជ្ញាធរស្រុកកោះធំមិនចំណាត់បង្ក្រាប។

ពលរដ្ឋសំណូមឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល គួរតែចាត់មន្ត្រីជំនាញគណៈបញ្ជារការឯកភាពខេត្តចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងបើកលេងល្បែងសុីខាងផងដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជារដល់លោកអភិបាលខេត្តទូរទាំងខេត្ត/ក្រុង អោយបិតល្បែងសុីសងទូរទាំង២៥ខេត្ត/ក្រុង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស៕

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!

ការិយាល័យនិពន្ធ៖077414199/0886655959








No comments