សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ក្រុមគ្រួសារលោកស្រី ងួន សាវ៉ន រងការចោទប្រកាន់និងសូមធ្វើការបំភ្លឺជុំវិញពាក់ព័ន្ធជូនលោក ហ៊ុន ប៊ុនធឿន ហៅថាលៀងរណ្តៅដីដែលបំភ្លឺថាលោកស្រីនិងបក្សពួកកំពុងតែសម្ដែងឆាកល្ខោន!!!

ដោយ :Klameastvonline.com

ភ្នំពេញ៖ចេញផ្សាយថ្ងៃទី២៥.១១.២០២២ ក្រុមគ្រួសារលោកស្រី ងួន សាវ៉ន រងការចោទប្រកាន់និងសូមធ្វើការបំភ្លឺជុំវិញពាក់ព័ន្ធនិងលោក ហ៊ុន ប៊ុនធឿន ហៅថាលៀងរណ្តៅដី ដែលបានចេញសេចក្តីបំភ្លឺជាសារធារណៈថា៖

ខ្ញុំបាទ ហ៊ុន ប៊ុនធឿន សូមធ្វើការបំភ្លឺជូនជាសាធារណៈមតិ មេត្តាជ្រាបអំពីដំណើររឿងរវាងខ្ញុំបាទនិងក្រុមគ្រួសារលោកស្រី ងួន សាវ៉ន ដែលកាលពីថ្ងៃទី១៨ វិច្ឆិកា២០២២ ក្រុមគ្រួសារលោកស្រី ងួន សាវ៉ន បានដឹកនាំបក្សពួកប្រមាណប្រហែល១០នាក់(រួមទាំងក្មេងតូចៗផង) ចូលទៅរំលោភកាន់កាប់ដោយខុសច្បាប់លើដីរបស់ខ្ញុំបាទ មានទីតាំងនៅភូមិប្រយាប សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយដែលត្រូវបានក្រុមបក្សពួកនេះធ្វើការផ្សព្វផ្សាយប្រកាន់ និងទម្លាក់កំហុសលើខ្ញុំបាទដោយអសុចរិតតាមបណ្ដាញទំនាក់ទំនងសង្គម tik tok មានចំណងជើងថាអស់លោកអើយ ហេតុអ្វីលោក ប៊ុន ធឿន ហើយតាលៀងអណ្ដៅដីមិនដោះស្រាយឱ្យគាត់ទៅសូមមេត្តាពុកជួយគាត់ផង។

និងបានបញ្ជាក់ថា៖ចំពោះការដែលឈ្មោះ ងួន សាវ៉ន និងបក្សពួកបានចោទប្រកាន់ខ្ញុំបាទថានឹងក្លែងស្នាមមេដៃលើលិខិតផ្ទេរសិទ្ធិដីធ្លី ដើម្បីយកដីរបស់គាត់ទំហំ០៣(បី) ហិចតានោះគឺមិនត្រឹមត្រូវឡើយ។

នៅរសៀលថ្ងៃនេះក្រុមគ្រួសារលោកស្រី ងួន សាវ៉ន កើតទុក្ខមិនសុខចិត្ត បានធ្វើការបកស្រាយពាក់ព័ន្ធដែលរងការចោទប្រកាន់ពីសំណាក់លោក ហ៊ុន ប៊ុនធឿន ហៅតាលៀងរណ្ដៅដី និងបានស្នើសុំអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយជាសាធារណៈតាមបណ្ដាញសង្គមព័ត៌មានជាច្រើន។និងបកស្រាយជូនជាសាធារណៈជ្រាបថា៖ក្រុមគ្រួសារលោកស្រីមិនបានទៅរំលោភលើដីរបស់នរណាទេក្រុមគ្រួសារលោកស្រីគឺមករស់នៅលើដីរបស់ខ្លួនគឺជាដីរបស់ពីយាយជីតារបស់គាត់ដែលបន្សល់ទុកឱ្យគាត់ដោយគាត់បានបង្ហាញប្លង់ទីតាំងដីរបស់លោកតាគាត់មានឈ្មោះ ងួន ប៉ុន និង ហួត ងៀម ដែលត្រូវជាឪពុកម្ដាយរបស់លោកស្រី ងួន សាវ៉ន ដែលមានទំហំ 30.345 ម៉ែតការ៉េ ស្ថិតក្នុងភូមិប្រយាប សង្កាត់ភ្នំពេញថ្មី

និងបានថតចម្លងតាមច្បាប់ដើមបានធ្វើការបរិច្ឆេទប្រយាបថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៩ ដោយមានហត្ថលេខាពីលោក មុយ ជា (មេភូមិប្រយាប) និងលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីនិងបានចុះហត្ថលេខាបានឃើញនិងបញ្ចាក់ថាប្លង់បង្ហាញទីតាំងដីនេះពិតជានៅក្នុងភូមិប្រ។បានបញ្ជាក់បរិច្ឆេទភ្នំពេញថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ១៩៩៨ យាបប្រាកដមែន។

ជាចុងក្រោយក្រុមគ្រួសារលោកស្រី ងួន សាវ៉ន បានស្រែកដង្ហើយទាំងអួរដើមកសូមឲ្យសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេកភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគតមេត្តាជួយអន្តរាគមន៍ដល់ក្រុមគ្រួសារគាត់ផងកំពុងតែរងការចោទប្រកាន់ពីសំណាក់លោក ហ៊ុន ប៊ុនធឿន ហៅតាលៀងរណ្ដៅដីថា៖ក្រុមគ្រួសារលោកស្រីរំលោភលើដីរបស់គេ ទាំងដែលលោកស្រីមានសំអាងទៅលើប្លង់ទីតាំងដី ចំនួនដីមានពិតប្រាកដស្ថិតនៅក្នុងភូមិ/សង្កាត់ជាក់ស្ដែង។

ក្រុមគ្រួសារលោកស្រី ងួន សាវ៉ន និងសង្ឃឹមថាសម្ដេចពុក សម្ដេចម៉ែ និងឯកឧត្តម ហ៊ុន ណែត ជួយរកយុត្តិធម៌ជូនពួកគាត់បានចាក់ជាមិនខានក្រោមការដឹកនាំដ៏ឆ្លាតវៃ ពីសម្ដេចទាំងទ្វេ។



No comments