សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ពលរដ្ឋស្នើសុំលោកអភិបាលខេត្តបន្ទាយមានជ័យចុះពិនិត្យក្រុមហ៊ុន​ កូ ណៃ កំពុងយកដុំថ្មធំៗ​ បិទផ្លូវ និងរាយលួសបន្លាធ្វើជារបងព័ទ្ធយកដីភ្នំរដ្ឋនិងដីប្រជាពលរដ្ឋ!!!

ដោយ :Klameastvonline.com

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី១៦.១២.២០២២ ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់កំពង់ស្វាយកំពុងរងទុកបុកម្និញពីសំណាក់ ក្រុមហ៊ុន​ កូ ណៃ បិទផ្លូវដោយដាក់ដុំថ្ម ដាំបង្គោល និងរាយបន្លាធ្វើជារបងព័ទ្ធយកដីភ្នំកងវ៉ាថដែលជារបស់រដ្ឋ​ និងដីប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅចំណុចជួរភ្នំកងវ៉ា ក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋរស់នៅភូមិកងវ៉ា​ និងភូមិពង្រ​ ស្ថិតក្នុងសង្កាត់កំពង់ស្វា លើកឡើងថាប្រហែលជាមានការឃុបឃិតពីមន្ត្រីមួយចំនួន​រឺត្រូវរ៉ូវគ្នាជាមួយថៅកែក្រុមហ៊ុន​ កូ ណៃ ហើយមើលទៅបានជាបិទផ្លូវសហគមន៍ទៅចម្ការ​ និងស្រែមួយកន្លែង ដោយបានយកដុំថ្មធំៗ​ បិទផ្លូវប្រជាពលរដ្ឋធ្វើដំណើរដឹកកសិផល និងដីអាស្រ័យផល ចិញ្ចឹមសត្វរបស់ពួកគាត់។
ប្រភពដដែលបានបញ្ជាក់​ ក្រុមហ៊ុន​ កូ​ ណៃ​ បានធ្វើរបងដាក់បន្លាលួស និងយកដុំថ្មធំៗ​ មកបិទផ្លូវនិងព័ទ្ធភ្នំកងវ៉ាដែលជារបស់រដ្ឋ​ យកដីភ្នំរដ្ឋដែលក្រុមហ៊ុន បានសុំអាជ្ញាប័ណ្ណកាយដីយករួចហើយ មិនព្រមប្រគល់ជូនរដ្ឋ តែបែរជាព័ទ្ធធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ។ 
បេីតាមប្រធានមន្ទីររ៉ែ​ និងថាមពលខេត្តបន្ទាយមានជ័យ លោក សុត វឌ្ឍនា បានបញ្ជាក់ថា ក្រោយកាយអាចម៍ដី ថ្មពីភ្នំឬដីរដ្ឋចេញរួចក្រុមហ៊ុនត្រូវប្រគល់ថ្នាលដីអោយរដ្ឋវិញ។​ ករណីដែលថា ក្រមហ៊ុន​ កូ​ ណៃ​ យកថ្មធំ ដាំបង្កោលនិងរាយលួសបន្លាព័ទ្ធបិទផ្លូវគឺពាក់ពន្ធ័និងសមត្ថកិច្ចដោះស្រាយរបស់អាជ្ញាធរភូមិ/សង្កាត់/ក្រុង/ខេត្ត។
ហេីយលោកនឹងចាត់មន្ត្រីរបស់លោកអោយចុះទៅពិនិត្យ វាយតម្លៃនិងរាយការណ៍នៅចំណុចទីតាំងដីភ្នំដែលក្រុមហ៊ុន ហ៊ុំព័ទ្ធយក ហើយបិទផ្លូវរបស់ប្រជាពលរដ្ឋ។ 
ចំណែកលោកអ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ បានអោយដឹងថា​ អភិបាលក្រុងសិរីសោភ័ណ្ឌ​ កំពុងតែធ្វេីការងារនេះហេីយ​ លោកតែងតែផ្តល់សិទ្ធិអំណាចទៅអោយមូលដ្ឋានធ្វេីការ៕
បើតាមការបញ្ជាក់ពីលោក ស្រេង សុផល ទើបមកកាន់តំណែងជាលោកអភិបាលក្រុងសិរីសោភ័ណ្ឌថ្មីៗបានថ្លែងប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ} យើងតាមរយៈទូរសព្ទអោយដឹងថារឿងនិងលោកប្រាប់ស្ថិតក្នុងកាងាស្រាវជ្រាវមិនអាចនិយាយបានច្រើនជាងនិងទេ។
ពលរដ្ឋសង្ឃឹមថាលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមាននិងយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាទុកលំបាកប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យនិងសិក្សាឡើងវិញពីផលប៉ះពាល់ប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាប្រចាំថ្ងៃ??
សង្ឃឹមថាលោកអភិបាលខេត្តបន្ទាយមានជ័យនិងយកដំណោះស្រាយគោលនិយោបាយឈ្នះៗរបស់សម្តេចតេជោរ ហ៊ុន សែន មកដោះស្រាយជូនពលរដ្ឋបានជាក់ជាមិនខាន!!!


No comments