សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

មន្ត្រីស័ក្តិ៥ ម្នាក់ ផឹកទឹកប្តូរនិស្ស័យហ៊ានបើករថយន្តទាំងស្រវឹងបើកបុកអ្នកដំណើរពេញផ្លូវ!!!

ដោយ :Klameastvonline.com

 ភ្នំពេញ៖ផ្សាយចេញថ្ងៃទី២៨.១២.២០២២មន្ត្រីស័ក្តិ៥ ម្នាក់ ផឹកទឹកប្តូរនិស្ស័យហ៊ានបើករថយន្តទាំងស្រវឹងបើកបុកអ្នកដំណើរពេញផ្លូវហេតុការណ៍នេះនៅចំណុចផ្លូវជាតិលេខ១ កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ មានរថយន្តម៉ាក Jeep ពាក់ស្លាកលេខ កម្ពុជា BCN-5886 បើកបរដោយម្នាក់ជាមន្ត្រីស័ក្តិ៥ ឈ្មោះ មុី សំអាត បានបើកបរក្នុងស្ថានភាពស្រវឹងស្រា ទៅបុកផាសអេប PassApp បណ្តាលឱ្យខ្ទេចមួយចំហៀងមុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មន្ត្រីស័ក្តិ៥ ឈ្មោះ មុី សំអាត រូបនោះ បានធ្វើដំណើរលើផ្លូវជាតិលេខ១ ឆ្ពោះពីកៀនស្វាយ ទៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រហូតមកដល់មុខវត្តក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ស្រាប់តែបើករ៉េចង្កូតពេញផ្លូវនិងបុក PassApp រួចបើករត់រហូតដល់ បុក PassApp ជាបន្តបន្ទាប់នៅលើកំណាត់ផ្លូវជាតិលេខ១ ហ្នឹងបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះអ្នកធ្វើដំណើរ។

ប្រភពព័ត៌មានដដែលបានឱ្យដឹងថា៖ បន្ទាប់ពីមានការបើករត់ហើយទៅបុកគេជាបន្តបន្ទាប់ រហូតឈានដល់បែកកង់ឡានលែងទៅមុខរួច ទើបមានការឃាត់រថយន្តនិងជនបង្កបាន ហើយក៏បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

អ្វីដែលកាន់តែហួសចិត្តក្នុងករណីខាងលើនេះដែរ ខាងសារព័ត៌មានយើងទទួលបានថា ជនដែលបង្កហេតុខាងលើនេះត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ទៅផ្ទះធ្វើការវិញជាធម្មតា។

ហើយករណីដោះលែងជនបង្កហេតុខាងលើនេះ លោក រឿន សុជីវី អធិការរង ខណ្ឌច្បារអំពៅ ទទួលផែនការងារចរាចរណ៍ មិន ហ៊ានធ្វើការបំភ្លឺជាមួយអ្នកសារព័ត៌មាននោះទេ ខណៈលោក ម៉ៅ សឿត អធិការខណ្ឌ ក៏មិនព្រមលើកទូរស័ព្ទ៕



No comments