លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ញាណ ឡុង
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណប្រតិភូក្រសួងអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ញាណ ឡុង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ។
ឯកឧត្តម ញាណ ឡុង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវជាស្វាមីរបស់ លោកជំទាវ ទិត មាលា បានទទួល មរណភាពនៅ ថ្ងៃអាទិត្យ ២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ វេលា ម៉ោង ១៩:៣៣នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ»។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ទិត មាលា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ញាណ ឡង គឺជាការបាត់បង់គួរឱ្យសោកស្តាយបំផុតនូវឧត្ដមស្វាមី ឪពុក ជីតា ជីតាទួតជាទីគោរពស្រលាញ់ពោរពេញទៅដោយ ព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងជាការ បាត់បង់នូវឥស្សរជនមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ធ្វើឲ្យវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានការរីកចំរើនដូចសព្វថ្ងៃនេះ ។
លោកជំទាវ ក៏បានបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ញាណ ឡុង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

No comments