សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញសំណេះសំណាល និងផ្សព្វផ្សាយផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដល់សកម្មជន និងយុវជនគណបក្សប្រជាជនកម្ពុជា ឃុំវាលម្លូរ

ដោយ :Klameastvonline.com


ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបន្ទុកលើការងារយុវជន នាព្រឹកថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជួបសំណេះសំណាល និងផ្សព្វផ្សាយផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ជូនដល់សកម្មជននិងយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងឃុំវាលម្លូរ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំក្រែក និងក្រុមការងារថ្នាក់ស្រុក-ឃុំ មេភូមិ យុវជនភូមិ-ឃុំ និងប្រជាការពារ សរុបចំនួនប្រមាណ៥០០ នាក់៕



No comments