សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ទីតាំងលួចលេងជល់មាន់ដីត្រង់ចំណុចភូមិព្រែកថ្មី១សង្កាត់ព្រែកថ្មីកំពុងបើកដំណើរការយ៉ាងរលូនដោយមិនរំខានដល់លោក ម៉ៅ ស៊ីវ៉ន មេប៉ុស្តិ៍ព្រែកថ្មី !!!

ដោយ :Klameastvonline.com



ភ្នំពេញ៖ផ្សាយចេញថ្ងៃទី២១.០១.២០២៣ ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីឲ្យដឹងថាមានទីតាំងលួចលាក់ល្បែងសុីសងជល់មាន់ដុះស្លែរមួយកន្លែងចំណុចភូមិព្រែកថ្មី១សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញភ្លាមៗអង្គភាព{ខ្លាមាស tv online}សហការជាមួយ រស្មីក្រុងតាខ្មៅ ចុះទៅដល់ទីតាំងជាក់ស្ដែងនៅវេលាម៉ោង០៤និង១៩នាទីល្ងាច ឃើញថាមានការលេងបើកល្បែងស៊ីសងពិតប្រាកដមែនតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក៏បានផ្ដិតរូបភាពដោយសារតែអ្នកលេងល្បែងទីតាំងមួយកន្លែងនោះមានអ្នកឲ្យការទើបធ្វើឲ្យក្រុមអ្នកលេងល្បែងទាំងនោះដឹងខ្លួនជាមុនទើបអ្នកសារព័ត៌មានចុះទៅផ្តិតរូបភាពចុះផ្សាយជូនដល់អាជ្ញាធរសង្កាត់ព្រែកថ្មីនិងខណ្ឌច្បារអំពៅមានវិធានការចុះពិនិត្យបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងសង្កាត់ព្រែកថ្មីកំពុងតែរីកទប់ផ្សិតមានជិត10 ទីតាំងសម្រាប់លួចលាក់លេងល្បែងជល់មាន់និងបង្កប់អាប៉ោង។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានលួចខ្សឹបប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}ដឹងថាសារនៅនៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ទី ២១ ខែមករា ២០២៣ នេះទីតាំងមួយកន្លែងនេះឃើញសមត្ថកិច្ចប៉ុស្តិ៍សង្កាត់ព្រែកថ្មីចុះទៅដែរតែចាប់បានមាន់មួយដើម្បីធ្វើកំណត់ហេតុរាយការណ៍ជូនដល់លោកអធិការខណ្ឌច្បារអំពៅនិងជាការដោះ។

សូមបញ្ជាក់ថាកន្លងមកអង្គភាព{រស្មីក្រុងតាខ្មៅ}យើងព្យាយាមរាយការណ៍ជូនលោក ម៉ៅ ស៊ីវន មេប៉ុស្តិ៍ព្រែកថ្មី និងលោក ទ្រី គឹមសុង អនុប៉ុស្តិ៍រឿយៗពាក់ព័ន្ធនឹងល្បែងស៊ីសងនៅក្នុងមូលដ្ឋានដូចជាក្រោយ{វត្តអម្ពូវ័ន្តហៅវត្តព្រែកថ្មី}និងចំណុចស្ពានអ្នកតាវាំងក្រោយផ្ទះ{លោកនឿន}លក់កាហ្វេល្បែងស៊ីសងជាច្រើនកន្លែងនេះឃើញថាអាជ្ញាធរនៅក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីមិនដែលបង្ក្រាបបានមួយចំណុចណាទេក្រៅពីចាប់មាន់មួយធ្វើរបាយការណ៍ជូនដល់អធិការខណ្ឌច្បារអំពៅសម្រាប់ជាវត្ថុតាងជាលេសសម្រាប់ដោះបន្ទុក។

ក្រោយពីអង្គភាពយើងទទួលបានព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានថាមានលួចលាក់បើកលេងល្បែងស៊ីសងជល់មាន់ជាច្រើនកន្លែងក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីដើម្បីចូលរួមរំលែកទុក្ខលំបាកប្រជាពលរដ្ឋនិងសុវត្ថិភាពក្នុងមូលដ្ឋានអង្គភាពយើងព្យាយាមចុះផ្ដិតរូបភាពទីតាំងជាច្រើនកន្លែងដើម្បីធ្វើការចុះផ្សាយជូនដល់អាជ្ញាធរសង្កាត់ព្រែកថ្មី ជាពិសេសអាជ្ញាធរពាក់ព័ន្ធខណ្ឌច្បារអំពៅក្រោមការដឹកនាំរបស់លោក ម៉ៅ សឿត អធិការខណ្ឌសង្ឃឹមថាល្បែងសុីសងក្នុងសង្កាត់ព្រែកថ្មីមិនមានការលួចលាក់លេងជាបន្តទៀត។ក្រោយពីអង្គភាពយើងចុះផ្សាយជារឿយៗមកហើយដើម្បីសម្រួលទុក្ខលំបាកនិងសុវត្ថិភាពក្នុងមូលដ្ឋាននិងចូលរួមបញ្ជៀសអំពើចោលកម្មផ្សេងៗដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហិង្សាក្នុងគ្រួសារជាដើមនិងចូលរួមចំណែកគោរពទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបង្ក្រាប់ល្បែងស៊ីសងណាដែលខុសច្បាប់និងបង្ករបទល្មើសក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាអាជ្ញាធរសង្កាត់ព្រែកថ្មីនិងខិតខំបញ្ចេញសមត្ថភាពដឹកកម្លាំងរបស់ខ្លួន ចុះពិនិត្យរាល់សកម្មភាពអសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋនិងសន្តិសុខនៅពេលយប់ព្រលប់ជៀសសវាងមានការសង្ស័យពីពលរដ្ឋក្នុងមូលដ្ឋានថាលោកមេប៉ុស្តិ៍ព្រែកថ្មីទទួលបានលាភសក្ការៈពីក្រុមអ្នកលេងល្បែងទាំងនោះទើបទីតាំងជាច្រើនកន្លែងនេះបើកដំណើរការបានដោយរលូន។

ពលរដ្ឋសំណូមពរ ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញ ពលរដ្ឋតែងឃើញថាឯកឧត្តមទាំងពី មមាញឹកក្នុងការយកចិត្តទុកដាក់រាល់បញ្ហារបស់ពលរដ្ឋក្នងមូលដា្ឋនមិនថាពេលយប់រឺពេលថ្ងៃឯកឧត្តមតែងតែចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងជាក់ស្ដែងនិងធ្វើការបង្ក្រាបរាល់បទល្មើសទាំងឡាយណាដែលខុសច្បាប់ដូចជាល្បែងស៊ីសងមិនមែនច្បាប់អនុញ្ញាតឬកំពុងបង្កឲ្យហានិភ័យនិងបង្កបង្កើតបទល្មើសក្នុងមូលដ្ឋានអំពើចោរកម្មផ្សេងៗដូចជាចោរឆក់-ចោរលួច-ចោរប្លន់- គាស់ផ្ទះហិង្សាគ្រួសារជាដើម។

ដើម្បីអស់ក្តីរង្វល់និងភាពជឿជាក់របស់ពលរដ្ឋឯកឧត្តមទាំងពីរតែងតែបញ្ជាកម្លាំងជំនាញចុះបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ដូចភ្លៀងរលឹមពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសង២កន្លែងនេះឯកឧត្តមទាំងពីរនិងបង្ក្រាបបានជាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់។

សូមបញ្ជាក់ថា៖អង្គភាព{ខ្លាមាស tv online}រិះគន់ក្នុងន័យស្ថាបនាមិនមែនរិះគន់ជាន់ជន្លិចនោះទេ។

អង្គភាពរព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។

ការិយាល័យនិពន្ធ៖077414199/0886655959



No comments