សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព

ដោយ :Klameastvonline.com

នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរត្រឡប់មកដល់ទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព។

ជាលទ្ធផលនៃដំណើរអញ្ជើញបំពេញទស្សនកិច្ចទៅកាន់សាធារណរដ្ឋម៉ាឌីវ រយៈពេល៣ថ្ងៃកន្លងមកនេះ ឃើញថាទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់សម្រាប់ជាតិមាតុភូមិ ជាពិសេសសម្រាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋម៉ាល់ឌីវ។

ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ាល់ឌីវនា នឹងបានផ្ដល់នូវកាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម  ការវិនិយោគ  ការតភ្ជាប់  វិស័យសុខាភិបាល វប្បធម៌  កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលនឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕




No comments