សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ទីតាំងលួចលាក់បើកលេងភ្នាល់ជល់មាន់អនឡាញមួយកន្លែងបង្កប់ក្នុងហាងកាហ្វេសូមជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបផង!!!

ដោយ :Klameastvonline.com

ផ្សាយចេញថ្ងៃទី១៧.០២.២០២៣ ទីតាំងលួចលាក់បើកភ្នាល់ជល់មាន់តាមអនឡាញមួយកន្លែងបង្កប់ក្នុងហាងកាហ្វេរគ្មានយីហោរនៅខាងជើងផ្សារបទរំដួល ចម្ងាយ ១០០ ម៉ែត្រស្ថិតភូមិបាត់រំដួល ឃុំផ្ទះរុង  ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កំពុងបើកលេងល្បែងស៊ីសងសូមអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកតាលោសែនជ័យចុះពិនិត្យផង។


តាមសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រាប់អង្គភាព{ខ្លាមាស ធីវីឡាញ}ឲ្យដឹងថាមានទីតាំងបើកលេងល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែងបង្កប់ក្នុងហាងកាហ្វេដែលគ្មានយីហោកំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋអង្គភាពសារព័ត៌មានយើងបានចុះដល់ទីតាំងឃើញថាមានការបើកលេងពិតប្រាកដមែន។ក៏បានធ្វើការផ្តិតរូបភាពចុះផ្សាយជាដំណឹងជូនដល់អាជ្ញាធរពាក់ព័ន្ធក្នុងស្រុកតាលោសែនជ័យ ឲ្យជ្រាបព័ត៌មានដើម្បីមានវិធានការទប់ស្កាត់។

ពលរដ្ឋក្នុងមូលដ្ឋានសំណូមពរលោក អ៊ុល ហៃ អធិការស្រុកតាលោសែនជ័យ ជួយចាត់មន្ត្រីជំនាញប៉ុស្តិ៍ចុះពិនិត្យនិងធ្វើការបង្ក្រាបផង។ដើម្បីចូលរួមបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះពលរដ្ឋនិងហិង្សាក្នុងគ្រួសារជាដើម។

សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកតាលោសែនជ័យនិងយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

អង្គភាពព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។

ការិយាល័យនិពន្ធ៖0886655959/077414199



No comments