សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនពាក់ពន្ធ័គ្រឿងញៀន !!!

ដោយ :Klameastvonline.com

ក្រុងប៉ោយប៉ែត ៖ ដោយ អនុវត្តន៍តាមបទបញ្ជា យ៉ាងមុឹងម៉ាត់ ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការ​ណែនាំ ដោយផ្ទាល់ ពី លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត  ថ្ងៃសុក្រ៥កើតខែផល្គុនឆ្នាំខាលចត្វាស័ក ព ស ២៥៦៦ ត្រូវនិងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នៅ វេលាម៉ោង ១១:៤៨នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹក​នាំដោយ លោក វរសេនីយ៍ទោ កែវ ដូល អធិការទទួលផែនគ្រឿងញៀនក្រុងប៉ោយប៉ែត សហការជាមួយប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ បានល្បាតនៅក្នុងភូមិ សាស្រ្តដែលស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែងដែរស្ថិត នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមៗនោះ កម្លាំងបានប្រទះឃើញមុខ សញ្ញាជនសង្ស័យចំនួន០១នាក់ មានឈ្មោះងួន សុផាន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរ។
ខណៈនោះកម្លាំងជំនាញបានសុំធ្វើការត្រួតពិនិត្យរកឃើញមានវត្ថតាង ៖

១/ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន០៣ថង់ធំល្មមនិង០២កូនថង់តូច។
២/ម្សៅសម៉ត់ថ្លា សង្ស័យជាសារធាតុញៀនចំនួន០២ថង់ល្មម និង០៥កូនថង់តូច។
៣/ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ចំនួន៦៩គ្រាប់(បៃតង០១គ្រាប់)។
៤/កាបូបពណ៌ក្រហមមួយ។

សូមបញ្ជាក់ថា លុះដល់ថ្ងៃស្អែកឡើង ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៣ កម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានគរបាលក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរជ្រៅនិងបានសហករណ៍ជាមួយលោកមេភូមិបាលិលេយ្យ២ បានបន្តឆែកឆេរបន្ទប់ជួល(C១០)មួយកន្លែងរបស់ជនសង្ស័យឈ្មោះ ងួន សុផាន ដែលស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រួតពិនិត្យរកឃើញវត្ថុតាងមាន:
៥/ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន១៣ថង់ធំ។
៦/ម្សៅក្រាមសថ្លា សង្ស័យជាសាធាតុញៀនចំនួន០២កូនថង់។
៧/ដបកែឆ្នៃសំរាប់ប្រើប្រាស់គ្រឿនញៀន០២។
៨/ធុងបាសមួយ។

បន្ទាប់មកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក៍បាននាំជនសង្ស័យមកអធិការដ្ឋានដើម្បីធ្វើការសាកសួរតាមនិតិវិធីនិងបានធ្វើតេស្តទឹក នោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)។

បច្ចុប្បន្នកម្លាំងជំនាញនៃនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីកសាងសុំណុំរឿងបញ្ជូនតាមនីតិវិធីផ្លូវច្បាប់ ។



No comments