សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ឯកឧត្តម នួន នី ប្រធានស្តីទីសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានចុះសួរសុខទុក្ខនិងនាំយកថវិកាជូនអ្នកសារព័ត៌មាន ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍

ដោយ :Klameastvonline.com


នាល្ងាចថ្ងៃអាទិត្យ ៧រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម នួន នី ប្រធានស្ដីទីសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព តំណាងឲ្យឯកឧត្តម មីន ចាន់ធី ប្រធានសមាគម បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោក ខៀវ ប៊ុនសែន ជាអ្នកសារព័ត៌មាននៃអង្គខ្មែរសូក្រឹត្យ ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នឹងបានពាំនាំនូវថវិកាគ្រឿងបរិភោគមួយចំនួន ដែលជាការឧបត្ថម្ភផ្ទាល់របស់ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព (ស.ស.យ.ស.ស)។


ក្នុងឪកាសនោះដែរ ឯកឧត្តម នួន នី ប្រធានស្តីទីក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ដែលតែងតែយកចិត្តទុកដាក់អំពីជីវភាពសុវត្ថិភាពបងប្អូនអ្នកសារព័ត៌មានដោយមិនប្រកាន់រើសអើងជាតិសាសន៍ពណ៌សម្បុរឡើយ។ ឯកឧត្តមប្រធានស្តីទីបន្ថែមទៀតថា ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែជាការជួយចែករំលែកទុក្ខលំបាកជាមួយអ្នកសារព័ត៌មានដែលកំពុងតែសម្រាកព្យាបាលបានមួយចំណែកផងដែរ ដូច្នេះសូមឲ្យខិតខំព្យាបាលជំងឺឲ្យឆាប់ជាសះស្បើយ និងត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត។

បន្ទាប់ពីសំណេះសំណាលរួចមក ឯកឧត្តម នួននី ប្រធានស្តីទីសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងជាចាងហ្វាងអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ ក៏បានប្រគល់នូវ  គ្រឿងបរិភោគនិងថវិការួមមាន៖ ទឹកផ្លែឈើ ១កេះ ទឹកសុទ្ធ ១កេះ ថវិការចំនួន ៣០០០០០រៀល ជូនដល់លោក ខៀវ ប៊ុនសែន តួនាទីនិពន្ធនាយករង នៃអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍របួសជើងធ្ងន់ធ្ងរ ស្ថិតនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

ក្នុងពេលនោះដែរ លោក ខៀវ ប៊ុនសែន តួនាទីនិពន្ធនាយករង នៃអង្គភាពសារព័ត៌មានខ្មែរសូក្រឹត្យ មានការសប្បាយចិត្ត និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃសមាគម ដែលមានឯកឧត្តម មីន ចាន់ធី ជាប្រធាន ជាពិសេស ថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលតែងតែយកចិត្តទុកដាក់ ដល់អ្នកសារព័ត៌មាន ទោះបីឯកឧត្តមរវល់ការងារយ៉ាងណា ក៏ចាត់ឲ្យតំណាងចុះមកផ្ទាល់ដល់កន្លែងដែរ៕


No comments