សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

កម្លាំងយោធាយោធភូមិភាគទី៥ចំនួន៣០០នាក់បានហ្វឹកហាត់ក្បាច់គុនល្បុក្កតោត្រៀមសម្តែងនិងបង្ហាញនៅព្រឹត្តិការណ៍អង្គរសង្ក្រាន្តសៀមរាប..!!!

ដោយ :Klameastvonline.com

បន្ទាយមានជ័យ៖កម្លាំងយោធាយោធភូមិភាគទី៥ចំនួន៣០០នាក់បានហ្វឹកហាត់ក្បាច់គុនល្បុក្កតោត្រៀមសម្តែងនិងបង្ហាញនៅព្រឹត្តិការណ៍អង្គរសង្ក្រាន្តសៀមរាបបានបើកវគ្គកាលពីថ្មីៗនេះនៅទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ស្រុកព្រៈនេត្រព្រៈ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១មានប្រសាសន៍ថា៖កម្លាំងយោធាចំនួន៣០០នាក់ដែលមកពីយោធភូមិភាគទី៥បានបើកវគ្គហ្វឹកហាត់ក្បាច់គុនល្បុក្កតោរយៈពេល៥៥ថ្ងៃដើម្បីអោយស្ទាត់ជំនាញត្រៀមចូលរួមសម្តែងបង្ហាញនៅព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥បានមានប្រសាសន៍ណែនាំដល់សិក្ខាកាមដែលបានហ្វឹកហាត់ក្បាច់គុនល្បុក្កតោរយៈពេល៥៥ថ្ងៃត្រៀមសម្តែងនិងបង្ហាញព្រឹត្តិការណ៍អង្គរសង្ក្រាននៅខេត្តសៀមរាបនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។

លោកបានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំប្រឹងប្រែងអោយអស់ពីលទ្ធភាពទទួលការហ្វឹកហាត់ពីគ្រូបង្វឹកជំនាញល្បុក្កតោត្រៀមបង្ហាញនិងយកទៅអនុវត្តការងារភារកិច្ចការពារបូរណៈភាពទឹកដីនិងរាជរដ្ឋាភិបាលស្របច្បាប់ដើម្បីអោយប្រទេសកម្ពុជាមានសុខសន្តិភាពក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជាដែលកំពុងមានការអភិវឌ្ឍន៍និងរីកចម្រើន។

ក្នុងឱកាសបើកវគ្គលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥តំណាងឯកឧត្តម ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជការយោធភូមិភាគទី៥បាននាំយកថវិការ២លានរៀលនិងអាវយឺត៣០០អាវ គ្រឿងបរិភោគភេជ្ជៈនិងរដ្ឋបាលខេត្តបន្ទាយមានជ័យជួយឧត្ថម្ភអង្ករ២តោន មី២០កេស ត្រីខ៤កេសធំ ទឹកស៊ីអ៊ីវនិងទឹកត្រី៤០យួរទឹកបរិសុទ្ធ២០កេស ភេជ្ជ១០កេស៕



No comments