ភាពមិនប្រក្រតីបឹងដើមក្រឡាញ់ស្ថិតក្នុងភូមិឈូកសខាងត្បូងឃុំសឹង្ហក្លាយជាដីស្របច្បាប់របស់អ្នកមានលុយមានអំណាច!!!
ចេញផ្សាយថ្ងៃទី៣០.០៣.២០២៣ ដីបឹងមួយកន្លែងនៅបណ្តោយផ្លូវជាតិលេខ២ដែលអ្នកភូមិតែហៅថាបឹងដើមក្រឡាញ់ត្រូវបានអ្នកមានលុយមានអំណោយចាក់រំលោភធ្វើជាកម្មសិទ្ធិស្របច្បាប់ដែលមានទីតាំងផ្លូវចូលតាមច្រកខ្លោងទ្វា{វត្តបាណានុគ្រោះ}ចម្ងាយជាង១០០ម៉ែតនៅខាងស្តាំស្ថិតក្នុងភូមិឈូកសខាងត្បូង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។
ថ្មីៗនេះគេសង្កេតឃើញថាមានអ្នកមានលុយមានអំណាចម្នាក់មិនបញ្ចេញឈ្មោះកំពង់តែមមាញឹកក្នុងការចាក់ដីលុបបឹងដើមក្រឡាញ់យកមកធ្វើកម្មសិទ្ធិស្របរបស់ខ្លួន។
ជុំវិញពាក់ព័ន្ធនិងការដាក់ដីលុបបឹងក្រឡាញ់យកជាកម្មសិទ្ធិស្របច្បាប់អង្គភាព{រស្មីក្រុងតាខ្មៅ}បានទំនាក់ទំនងសុំការពន្យល់ពីលោក នួន ហ៊ុន មេឃុំសឹង្ហ លោកបានបញ្ជាក់ថា៖ពីដើមមកទីតាំងកន្លែងនឹងជាដីបឹងសុទ្ធមិនមានដីកម្មសិទ្ធិ នណាម្នាក់ទេ ក្រោយមកបងប្អូនប្រជាពលរដ្ឋមួយចំនួនបានទៅអាស្រ័យផលលើដីបឹងអ្នកខ្លះបានចាក់ដីលុបធ្វើផ្ទះអ្នកខ្លះបានស្នើសុំទៅដល់មន្ត្រីពាក់ព័ន្ធដើម្បីចេញបានកម្មសិទ្ធិស្របច្បាប់អោយខ្លួនហើយលោកមេឃុំបន្តថាបើចង់ជ្រាបរឿងនេះសូមទំនាក់ទំនងទៅលោកអភិបាលស្រុកចុះទើបដឹងរឿងច្បាស់។
ដោយសារមានមន្ទិលមួយចំនួនពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងការលុបបឹងយកធ្វើជាកម្មសិទ្ធិអង្គភាពយើងក៏បានទំនាក់ទំនងទៅលោក កេត ម៉ៅ អភិបាលស្រុកសំរោងសុំការសុំការពន្យល់បន្ថែមតែលោកអភិបាលស្រុកបានប្រាប់អោយដឹងថាទីតាំងមួយកន្លែងនេះឆ្នាំមុនលោកបានឱ្យផ្អាក់សកម្មភាពចាក់ដីលុបបឹងម្ដងហើយ ក្រោយមកក៏លេចចេញមានប្លង់កម្មសិទ្ធិស្របច្បាប់នៅលើក្បាលដីមួយចំនួនដែលនៅស្ថិតក្នុងបឹងក្រឡាញ់ លោកអភិបាលក៏បានផ្ញើឯកសារពាក់ព័ន្ធមួយចំនួនដើម្បីបង្ហាញអង្គភាពយើងអោយដឹងហើយលោកអភិបាលបន្តប្រាប់ថាលោកនឹងចាត់មន្ត្រីជំនាញរបស់លោកដើម្បីចុះពិនិត្យទីតាំងឲ្យបានច្បាស់លាស់ជៀសវាងមានការចាក់រំលោភលើបឹងដែលជាសាធារណៈរបស់រដ្ឋដោយខុសច្បាប់។
ចៀសវាងមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋក្នុងមជ្ឈដ្ឋានថាទីតាំងចាក់ដីរំលោភបឹងខាងលើដោយមានការបើកភ្លើងខៀវ មន្ត្រីពាក់ព័ន្ធដោយចេញប្លង់ស្របច្បាប់ឱ្យទៅបុគ្គលដែលមានលុយមានអំណាចធ្វើជាកម្មសិទ្ធ ប្រជាពលរដ្ឋស្នើសុំ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ មេត្តាចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យស្រាវជ្រាវដល់ទីតាំងជាក់ស្ដែងដើម្បីធ្វើការទប់ស្កាត់រាល់សកម្មភាពចាក់លុបបឹងសាធារណៈរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធស្របច្បាប់របស់ខ្លួន ចៀសវាងមានការបើកដៃពីមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន។
No comments