សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

លោក សេង ចិន្តា អធិការស្រុកសាមគ្គីមានជ័យបានដឹកនាំកម្លាំងប៉ុស្តិ៍ស្វាយចុះទប់ស្កាត់និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំង!!

ដោយ :Klameastvonline.com

ខេត្តកំពង់ឆ្នាំង៖ផ្សាយចេញថ្ងៃទី២៥.០៤.២០២៣ ទីតាំងល្បែងស៊ីសង់ភ្នាល់ជល់មាន់តាមអនឡាញមួយកន្លែងស្ថិតនៅក្នុងភូមិពោធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងជំនាញនៃអធិការស្រុកសាមគ្គីដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយចុះទប់ស្កាត់ហើយបានធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងមិនឲ្យបើកលេងល្បែងស៊ីសង់ខុសច្បាប់បន្តទៀតទេ។

សូមបញ្ជាក់ថា៖កាលពីថ្ងៃទី២៤ ខែមេសាឆ្នាំ ២០២៣ ទីតាំងមួយកន្លែងនេះឃើញថាសារព័ត៌មានបានចុះផ្សាយពាក់ព័ន្ធនឹងល្បែងស៊ីសងជល់មាន់អនឡាញខុសច្បាប់ទីតាំងខាងលើ។

កម្លាំងជំនាញនៃអធិការស្រុកសាមគ្គីមានជ័យក្រោយពីទទួលព័ត៌មានភ្លាមដោយមានការចង្អុលបង្ហាញយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង លោកវរសរនីយ៍ឯក សេង ចិន្តា បានដឹកនាំកម្លាំងនៃប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយចុះដល់ទីតាំងបានហៅម្ចាស់ទីតាំងដែលមានឈ្មោះ ហោ ណុន ភេទប្រុស អាយុ ៤៨ ឆ្នាំសញ្ជាតិខ្មែរបច្ចុប្បន្នរស់នៅក្នុងភូមិខ្យាងត្បូង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរាល់ល្បែងស៊ីសងទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាតនិងបានធ្វើកិច្ចសន្យាលាយលាក់ជាអក្សរជាកំណត់ហេតុបរិច្ឆេទកាលពីថ្ងៃទី២៥ ខែមេសា ២០២៣។

ក្នុងនោះដែរលោកអធិការស្រុកបានថ្លែងប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}អោយដឹងថាលោកអធិការតែងតែគោរពអនុវត្តទៅតាមប្រសាសន៍ឯកឧត្តមស្នងការខេត្តកំពង់ឆ្នាំងអោយទប់ស្កាត់រាល់សកម្មភាពល្បែងស៊ីសងនៅក្នុងមូលដ្ឋានលោកអធិការស្រុកតែងតែដឹកនាំកម្លាំងប៉ុស្តិ៍របស់លោកចុះបង្ក្រាបជានិច្ចរាល់ការទទួលបានព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុកឬតេឡេក្រាមឬទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីចូលរួមចំណែកគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលនិងចូលរួមបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលានិងជាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋទាំងថ្ងៃទាំងយប់ដោយមិនគិតការនូវហត់ឡើយ។

ពលរដ្ឋក្នុងមូលដ្ឋានអបអរសាទរនិងថ្លែងអំណរគុណចំពោះលោកអធិការស្រុកដែលយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ល្បែងស៊ីសងនៅក្នុងមូលដ្ឋានបានទាន់ពេលវេលា។



No comments