សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

កាស៊ីណូចក្រវាលជាយដែន បើកលេងល្បែងសុីសងជល់មាន់និងអាប៉ោងកំពុងតែបណ្ដោយខ្មែរចូលលេងដោយមិនមានការហាមឃាត់!!!

ដោយ :Klameastvonline.com

ខេត្តត្បូងឃ្មុំ៖ចេញផ្សាយថ្ងៃទី២៧.០៥.២០២៣ កាស៊ីណូមួយៗទំរាំតែបើកបានត្រូវមានច្បាប់អនុញ្ញាតគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ទើបបើកដំណើរការបានហើយក្នុងនោះដែរក៏បានចែងថាបើកលេងល្បែងដោយមានច្បាប់អនុញ្ញាតត្រឹមត្រូវគឺមិនខុសច្បាប់នោះទេ អ្វីដែលសំខាន់នោះគឺបើកឲ្យពលរដ្ឋខ្មែរទៅលេងល្បែងគឺផ្ទុយនឹងច្បាប់ទៅវិញ។

កាស៊ីណូចក្រវាលជាយដែនបើកលេងល្បែងសុីសងជល់មាន់និងអាប៉ោង នៅចំណុចចម្ការកៅស៊ូ ក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងតែបណ្ដែតបណ្ដោយឲ្យពលរដ្ឋខ្មែរជាច្រើនចូលទៅលេងដោយអនាធិបតេយ្យដោយមានការទប់ស្កាត់។

📖នេះបើយោងតាមច្បាប់រដ្ឋធម្មនុញ្ញ៖ជំពូកទី៧ដែនកំណត់នៃការលេងល្បែង ផ្នែកទី១ការរឹតត្បិតពីការលេងល្បែង👇

📝(មាត្រា៦៨)បានចែងថាការចូលលេងល្បែងនៅក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្មត្រូវហាមឃាត់ដាច់ខាតចំពោះបុគ្គលដូចខាងក្រោម៖

ក.បុគ្គលដែលត្រូវបានចាត់ទុកថាមានវិបត្តិស្មារតីអសមត្ថភាពហិរញ្ញវត្ថុ ឬ ប្រកាស្ស័យធន់ដោយតុលាការ.

ខ.បុគ្គលដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬថ្នាំញៀន

គ.បុគ្គលដែលយកមកជាមួយនឹងអាវុធគ្រប់ប្រភេទ.

ឃ.បុគ្គលដែលមានអាយុក្រោម១៨ ឆ្នាំ.

ង.ប្រជាពលរដ្ឋខ្មែរទូទៅដោយរួមទាំងកងកម្លាំងប្រដាប់អាវុធអ្នករាជការសាធារណៈនិងពលរដ្ឋទទួលអាណត្តិដោយការបោះឆ្នោត។

ហើយយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៦២  ស.ស.រ ការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងសុីសងខុសច្បាប់គ្រប់ ប្រភេទព្រះរាជក្រមលេខ នស/រកម/០១៩៦/២៨ ចុះថ្ងៃទី៩ខែមករាពីឆ្នាំ ១៩៩៦ តែប្រកាសឲ្យប្រើច្បាប់ស្ដីពីការបង្ក្រាបល្បែងសុីសង ដោយមានឯកឧត្តមបណ្ឌិតសុផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន ហ្នឹងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិជាអនុប្រធានក្នុងការដឹកនាំមន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបរាល់ល្បែងស៊ីសងទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាតឬមានច្បាប់អនុញ្ញាតហើយតែផ្ទុយលក្ខខណ្ឌនៃច្បាប់។

ពលរដ្ឋលើកឡើងថានៅក្នុងមាត្រាទី៦៨ នៅចំណុច(ង)បានចែងថាការរឹតត្បិតពីការលេងល្បែងប្រជាពលរដ្ឋខ្មែរទូទៅដោយរួមទាំងកងកម្លាំងប្រដាប់អាវុធអ្នករាជការសាធារណៈនិងពលរដ្ឋទទួលអាណត្តិដោយការបោះឆ្នោតត្រូវហាមឃាត់តែពេលទៅវិញកាស៊ីណូចក្រវាលជាដើមខាងលើកំពុងផ្ទុយពីរបម្រាមបែកជាបណ្ដោយឲ្យខ្មែរចូលលេងពេញបន្ទុកទៅវិញដោយមិនមានការហាមឃាត់នោះឡើយឱ្យតែបានប្រយោជន៍។

ពលរដ្ឋលើកឡើងថា៖លោក ថាញ់ សុខវ៉ាត អធិការដ្ឋាននគរបាលស្រុកពញ្ញាក្រែក និង លោក លីសុភាលីន អភិបាលស្រុកពញ្ញាក្រែកគួរតែចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការទប់ស្កាត់និងបង្ក្រាបផង។

ពលរដ្ឋសង្ឃឹមថា៖លោក ម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំនិង លោក ជាម ចន្ទសោភ័ណ្ឌ អភិបាលខេត្តតត្បូងឃ្មុំ ចាត់មន្ត្រីជំនាញនៃស្នងការរបស់ខ្លួនចុះពិនិត្យទីតាំងដែលផ្ដល់ឲ្យពលរដ្ឋខ្មែរចូលទៅលេងដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់គាស់ផ្ទះហិង្សាគ្រួសារជាដើមព្រោះថាល្បែងគឺជាដើមចំនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។

ដើម្បីចូលរួមចំណែកគោរពតាមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលដែលបានកំណត់។



No comments