សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

លោក នួន នី ទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ បានចូលរួមពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាថ្មី កម្ពស់ ៩ជាន់ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា!!!

ដោយ :Klameastvonline.com

ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ លោក នួន នី ទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានចូលរួមពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាថ្មី កម្ពស់ ៩ជាន់ ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ។ 

អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវបានសាងសង់ឡើង ដោយចំណាយថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក។ 

ថវិកាសាងសង់អគារសិក្សាថ្មីនេះ ទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានាថ្ងៃនេះ ដែលជាការរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមទៀតសម្រាប់វិស័យអប់រំរបស់កម្ពុជា។ 

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បាមសម្រេចជួយសាងសង់អគារស្នាក់នៅសម្រាប់និស្សិតសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាមួយខ្នង និងឲ្យអភិបាលរាជធានីភ្នំពេញរៀបចំចាត់ចែងការសាងសង់ចាក់ផ្លូវបេតុង សម្រាប់ទីធ្លាបរិវេណសាកលវិទ្យាល័យនេះផងដែរ។ 

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្រេចផ្តល់ក្របខណ្ឌមន្ត្រីរាជការ ជូនគ្រូ និងបុគ្គលិកបណ្តែត ២៨នាក់ កំពុងបង្រៀន និងបម្រើការងារនៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជាផងដែរ។ 

ជាមួយនឹងការប្រកាសដាក់ឲ្យដំណើរការអាគារសិក្សា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានាថ្ងៃនេះ សម្ដេចតេជោ   ហ៊ុន សែន បានប្រគេនពរ និងជូនពរ ដល់សម្ដេច ឯកឧត្តមលោកជំទាវ លោក លោកស្រី ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងនិស្សិតទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕



No comments