សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

បើកដំណើរវិញហើយ៖ទីតាំបនល្បែងភ្នាល់ចាក់បាល់ បៀរការ៉ាត់យីហោ កាសា (CASA) ក្រោយពីលោក ជា ខេមរា អភិបាលខណ្ឌដូនពេញ ចុះបង្ក្រាបបានចម្អិនកំពឹស!!!

ដោយ :Klameastvonline.com

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី២២.០៥.២០២៣ បើកដំណើរការវិញហើយទីតាំងល្បែងទីសងដ៏ធំមួយកន្លែង ភ្នាល់ចាក់បាល់ បៀរការ៉ាត់ និងល្បែងផ្សេងៗទៀត យីហោ កាសា (CASA) តាមបណ្តោយផ្លូវលេខ៤៧ ជាប់មន្ទីរពេទ្យគន្ធបុប្ផា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ  ចាប់ផ្តើមបើកដំណើរការវិញហើយ ក្រោយពីលោក ជា ខេម៉ា អភិបាលខណ្ឌដូនពេញ ចុះបង្ក្រាបបានចម្អិនកំពឹស។

នេះបើយោងតាមប្រភពពីអ្នកលេងល្បែងបានលួចបង្ហើយប្រាប់អង្គភាព{ខ្លាមាស ធីវីអនឡាញ}អោយដឹងថា៖ក្រោយពីអាជ្ញាធរគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយលោក ជា ខេម៉ា អភិបាលខណ្ឌចុះបង្ក្រាបមិនរំលងបានប៉ុន្មានថ្ងៃផងទីតាំងមួយកន្លែងនេះបើកដំណើរការជាធម្មតាវិញ។

បញ្ជាក់ថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៣ លោកជា ខេម៉ា អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដូនពេញ ចុះពិនិត្យជាក់ស្ដែង ណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំងបនល្បែងខាងលើ ហាមមិនឲ្យមាន បង្កប់ល្បែងស៊ីសង គ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្សនិងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្ត តាមកិច្ចសន្យាអាជ្ញាធរ និងអនុវត្តតាមនីតិវិធីច្បាប់។ 

ប៉ុន្តែស្រាប់តែថ្មីៗនេះ គេមើលឃើញថា បនល្បែងខាងលើនេះចាប់ផ្ដើមទទួលអតិថិជន ដែលជាអ្នកលេងល្បែងឡើងវិញ ទង្វើនេះបញ្ជាក់ឲ្យឃើញថា បនល្បែងខាងលើ គឺកំពុងតែផ្គើន និងសេចក្តីណែនាំរបស់ រដ្ឋបាលខណ្ឌដូនពេញ ឬអាចនិយាយថា បនល្បែងខាងលើមានខ្សែធំជាង អភិបាលខណ្ឌដូនពេញទៅទៀត។

ចំពោះបនល្បែងខាងលើនេះ គេឃើញមានអ្នកលេងល្បែង កំពុងតែប្រមូលផ្ដុំគ្នា មានស្រី មានប្រុស លេងយ៉ាងសប្បាយ ដោយមិនខ្វល់ខ្វាយខ្លាចសមត្ថកិច្ចបង្ក្រាបនោះទេ។ 

ព្រោះទីតាំងល្បែងខាងលើ មានការយាមកាម ពីក្រុមសន្តិសុខយកចិត្តទុកដាក់ ការពារសុវត្ថិភាពយ៉ាងខ្លាំង សូម្បីតែអ្នកទៅលេងប្លែកមុខ ក៏មានអ្នកតាមឃ្លាំមើល ខ្លាចក្រែងមានការលួចថតរូបទម្លាយចេញមកក្រៅ ធ្វើឲ្យបែកការពីកន្លែងលេងល្បែងស៊ីសងខាងក្នុងនោះ។

ជុំវិញបើកដំណើរការទីតាំងល្បែងខាងលើតើលោក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញនិងលោក ជា ខេម៉ា អភិបាលខណ្ឌដូនពេញ មានចំណាត់ការបន្តយ៉ាងណាទៀតចំពោះទីតាំងល្បែងសុីសងដែរបានធ្វើកិច្ចសន្យាម្ដងហើយ តែពេលនេះនៅបើកដំណើរការបានដោយរលូនពលរដ្ឋសង្ឃឹមថាលោកអធិការនិងលោកអភិបាលខណ្ឌដូនពេញនិងយកចិត្តទុកដាក់ក្នុងការដឹកនាំកម្លាំងចុះបង្ក្រាបម្ដងទៀត ។

ជៀសវាងប្រជាពលរដ្ឋដាក់ការសង្ស័យទៅលើអាជ្ញាធរពាក់ព័ន្ធថាការចុះធ្វើកិច្ចសន្យាទីតាំងល្បែងសុីសងមួយកន្លែងនេះគឺជាយុទ្ធសាស្ត្របំភាន់ភ្នែកមហាជននិងប្រជាពលរដ្ឋក្នុងមូលដ្ឋានកុំឱ្យមានការសង្ស័យបន្តទៀត។ពលរដ្ឋសង្ឃឹមថាលោកអភិបាលនិងលោកអធិការខណ្ឌនិងយកចិត្តទុកខ្ពស់ក្នុងការទប់ស្កាត់ល្បែងស៊ីសងនៅក្នុងមូលដ្ឋានខ្លួនដើម្បីគោរពទៅតាមការណែនាំអនុសាសន៍ដល់ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ល្បែងសុីសងទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាតនិងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋាននិងសុខសុវត្ថិភាពជូនពលរដ្ឋនៅពេលយប់នៅពេលថ្ងៃ។



No comments