សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

តារាងបាល់ទះមួយកន្លែងបើកល្បែងសុីសងជល់មាន់តាមអនឡាញប្រហែលជាអាជ្ញាធរស្រុកភ្នំស្រួចត្រូវថ្នាំសណ្តំទើបមិនបង្ក្រាប!!!

ដោយ :Klameastvonline.com


 ខេត្តកំពង់ស្ពឺ៖ផ្សាយចេញថ្ងៃទី២៤.០៦.២០២៣ តារាងបាល់ទះគ្មានយីហោមួយកន្លែងបើកលេងល្បែងសុីសងភ្នាល់លុយគ្នាជល់មាន់តាមអនឡាញ ស្ថិតក្នុងភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ទីតាំងបើកលេងល្បែងមួយនេះសំបូរអតិថិជនច្រើនណាស់ចូលទៅលេងរាល់ថ្ងៃបែរសមត្ថកិច្ចប៉ុស្តិ៍ត្រែងត្រយឹងរក្សាភាពស្ងប់ស្ងាត់រឺក៏ត្រូវថ្នាំសណ្តំទៅហើយទើបទន់ដៃទន់ជើងមិនមានកម្លាំងកំហែងចុះបង្ក្រាបនៅបណ្តែតបណ្តោយអោយបើកលេងដោយសេរី។

ពាក់ព័ន្ធល្បែងស៊ីសងខាងលើពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថាលោក សាយ ប៊ុនថន អធិការស្រុកភ្នំស្រួចនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងជំនាញរបស់ខ្លួនចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងដើម្បីធ្វើការបង្ក្រាប ចូលរួមចំណែកបញ្ជៀសអំពើរកម្មប្រេងផ្សេងនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះហិង្សានិងគ្រួសារជាដើមព្រោះល្បែងគឺជាដើមចំនៃការបង្កបង្កើតបទល្មើសនៅក្នុងមូលដ្ឋាន។



No comments