សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹតបានចាត់តំណាងក្រុមការងារនាំយកគ្រឿងឧបភោគ បរិភោគសមាគមន៍សារព័ត៌មានសុក្រឹតចុះសួរសុខទុក្ខលោក ចាន់ យូរី ចាងហ្វាង សារព័ត៌មាន រស្មីធ្នូជ័យកំពុងមានជំងឺប្រចាំកាយ

ដោយ :Klameastvonline.com

ភ្នំពេញ៖នារសៀលថ្ងៃទីពុធ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ លោក នួន នី ប្រធានសមាគមន៍សារព័ត៌មានសុក្រឹតបានចាត់តំណាងថ្នាក់ដឹកនាំក្រុមការងារសមាគមនាំយកអំណោយគ្រឿងឧបភោគបរិភោគរបស់សមាគមនិងថវិការសប្បុរសជនមួយចំនួនចុះសួរសុខទុក្ខ លោក ចាន់ យូរី ចាងហ្វាង សារព័ត៌មាន រស្មីធ្នូជ័យ មានជំងឺប្រចាំកាយ គ្មានលទ្ធភាព សម្រាកព្យាបាលនៅមន្ទីរពេទ្យបន្តកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដោយមានចូលរួមពីសំណាក់លោក សុិន ខ្វាន់ឆា អគ្គលេខាធិការងលោក សាំ តុលា អគ្គលេខាធិការរងនិងលោក លីម ផល្លី ជំនួយការប្រធានបាននាំអំណោយរបស់លោកប្រធានសមាគមន៍សារព័ត៌មានសុក្រឹតគ្រឿងឧបភោគ បរិភោគសមាគមនិងថវិការសប្បុរសជនមួយចំនួនប្រគល់ជូនលោក ចាន់ យូរី ចាងហ្វាង សារព័ត៌មាន រស្មីធ្នូជ័យ មានជំងឺធ្ងន់ប្រចាំកាយក្នុងនោះរួមមាន÷
១/ អង្ករចំនួន ២០ គីឡូក្រាម
២/ទឹកស៊ីអ៊ីវ១យួរ និងទឹកត្រីមួយយួរ
៣/ថវិកាចំនួន ៤០ ម៉ឺនរៀល 

ក្នុងឱកាសនោះដែរ លោក ស៊ិន ខ្វាន់ឆា អគ្គលេខាធិការរង បានពាំនាំប្រសាសន៍ផ្តែផ្តាំពីលោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត សួរសុខទុកនិងជូនពរលោក ចាន់ យូរី ចាងហ្វាង សារព័ត៌មាន រស្មីធ្នូជ័យដែលកំពុងមានជំងឺប្រចាំកាយ ជាសះស្បើយឆាប់ៗពីជំងឺទាំងពួងទាំងឡាយនិងសុខភាពល្អរឹងមាំងនឹងបានបម្រើការងារជាអាជីពសារព័ត៌មានក្នុងពេលឆាប់ៗ។

សូមបញ្ជាក់ថា៖លោកចាន់ យូរី ចាងហ្វាងសារព័ត៌មាន រស្មីធ្នូជ័យ គឺជាអ្នកកាសែត ជើងចាស់ ដែលបានចូលរួមចំណែកផ្សព្វផ្សាយព័ត៌មានសង្គមជាតិកន្លងមក ក្នុងកាលៈទេសៈនេះ លោក ចាន់ យូរី មានជំងឺជាច្រើនមុខកំពុងវាយលុកសុខភាពរបស់លោក ធ្វើឲ្យលោក ធ្លាក់ខ្លួនឈឺជាទម្ងន់ លក់អស់ទ្រព្យសម្បត្តិ ដែលមានពីមុនមក ដើម្បីព្យាបាលជំងឺ តែពេលនេះគ្មានលទ្ធភាព និងមិនអាចមានសមត្ថភាព ក្នុងព្យាបាលពីជំងឺទើបធ្វើឲ្យលោកខកខានមួយរយះក្នុងការធ្វើ ព័ត៌មានផ្សព្វផ្សាយជួយសង្គមជាតិ។

លោកបានដង្ហើយហៅរក សប្បុរសជន សូមមេត្តា ជួយចែករំលែកក្តីអាណិតមេត្តាដល់គាត់ ដែលសព្វថ្ងៃនេះ ត្រូវចំណាយថវិកាក្នុងមួយខែៗ ជិត ៥០០ ដុល្លារ សហរដ្ឋអាមេរិក ដើម្បីព្យាបាលជំងឺ
នឹងត្រូវរ៉ាប់រង ថ្លៃផ្ទះជួល និងការហូបចុកប្រចាំថ្ងៃផងដែរ។

ចុងក្រោយ លោក ចាន់ យូរី បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក នួន នី ប្រធានសមាគមន៍សារព័ត៌មានសុក្រឹត ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះលោកនិងបានចាត់តាំងលោក សុិន ខ្វាន់ឆា អគ្គលេខាធិការនិងក្រុមការងារក្រុមការងារសមាគមសារព័ត៌មានសុក្រឹតជូនដល់លោកកំពុងតែមានទុក្ខលំបាក លោកមានក្តីរំភើប លាយឡំនឹងទឹកភ្នែក ក្រោយពីបានឃើញ
ក្រុមការងារសមាគមសារព័ត៌មានសុក្រឹត បានយកចិត្តទុកដាក់ខ្ពស់ចំពោះរូបលោក ទាំងដែលលោកមិនមែនជាសមាជិករបស់សមាគមសារព័ត៌មានសុក្រឹតក៏ដោយ និងបានជូនពរ សមាគមសារព័ត៌មានសុក្រឹត រួមនឹងថ្នាក់ដឹកនាំនិងសមាជិកសមាធិកានៃសមាគមទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតហើយ៕

ពុកម៉ែបងប្អូនមានក្តីមេត្តាអាណិតស្រណោះដល់លោក ចាន់ យូរី ចាងហ្វាង សារព័ត៌មាន រស្មីធ្នូជ័យកំពុងមានជំងឺប្រចាំកាយត្រូវការប្រាក់រក្សាជំងឺ មានសណ្ដានចិត្តមេត្តាធម៌ចង់ជួយលោក ចាន់ យូរី អាចទំនាក់ទំនងទៅលោកបានឬតាមរយៈសមាគមសារព័ត៌មានសុក្រឹតតាមរយៈផេកផ្លូវការក៏បានថវិកាទាំងអស់និងប្រគល់ជូនដល់លោក ចាន់ យូរី ចាងហ្វាង សារព័ត៌មាន រស្មីធ្នូជ័យគ្រប់ចំនួន។

សូមអរគុណ🙏🙏🙏🙏



No comments