សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

សូមលោក ហេង វុទ្ធី ស្នងការខេត្តកំពង់ចាមយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបទីតាំងកំពុងបើកល្បែងសុីសងជល់មាន់តាមអនឡាញមួយកន្លែងបង្កប់ក្នុងតារាងបាល់ទះដ៏អ៊ូអរសង្កាត់សំបួរមាស!!!

ដោយ :Klameastvonline.com

កំពង់ចាម៖ផ្សាយចេញថ្ងៃទី០៥.០៨.២០២៣ ទីតាំងតារាងបាល់ទះមួយកន្លែងបណ្តោយផ្លូវជាតិលេខ៧ក្រោមស្លាកបាន់ណូម្សៅទឹកដោះគោ Dugro ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម កំពុងក្លាយជាទីក្រុងប្រជុំលេងល្បែងជាច្រើនដូចជា៖ភ្នាល់ជល់មាន់តាមអនឡាញ និងល្បែងជាច្រើនប្រភេទ(បុកប៊ីយ៊ា-បាល់ទះ)

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានក្រុងកំពង់ចាមជាច្រើនលើកឡើងថាទីតាំងបើកល្បែងសុីសង់បង្កប់ក្នុង(តារាបាល់ទះ)មួយកន្លែងនៅបណ្តោយផ្លូវជាតិលេខ៧ កំពុងបើកដំណើរការលេងល្បែងផ្សេងៗជាច្រើនប្រភេទទៀតកំពុងទទួលអតិថិជនរាល់ថ្ងៃមានទាំងចាស់ទាំងក្មេងនិងសិស្សសាលាផងដែរ។

ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានទីតាំងបើកលេងល្បែងយ៉ាងសកម្មក្នុងក្រុងកំពង់ចាមភ្លាមៗអង្គភាព(ខ្លាមាស ធីវីអនឡាញ)ខលទំនាក់ទំនងលោក អុឹង ប៊ុន អធិការក្រុងកំពង់ចាម រាយការណ៍ជុំវិញល្បែងស៊ីសងខាងលោក អធិការក្រុងបានថ្លែងប្រាប់ថា៖និងចាត់មន្រ្តីជំនាញចុះពិនិត្យហើយបិតទូរសព្ទ។

ទីតាំងលេងល្បែងស៊ីសងខាងលើអង្គភាព{ខ្លាមាស ធីវីអនឡាញ}យើងបានចុះដល់ទីតាំងនិងផ្តិតរូបភាពជាក់ស្តែងទីតាំងបើកលេងល្បែងស៊ីសង់ដូចជា៖{ជល់មាន់អនឡាញ }កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ហាក់ដូចជាមិនញញើតវិធានការរបស់សមត្ថកិច្ចអាជ្ញាធរសង្កាត់/ក្រុងឡើយ ដូចជាគួអោយចម្លែកណាស់ ហេតុអ្វីទីតាំងបើកលេងល្បែងសុីសងប៉ុនណាណីបែរជាមន្ត្រីពាក់ព័ន្ធមិនដឹងទៅវិញ។

ពលរដ្ឋលើកឡើងថា៖លោក អុឹង ប៊ុន អធិការក្រុងកំពង់ចាម ប្រហែលជាជ្រាបរឿងនេះហើយ គួរតែជួយចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងជាក់ស្ដែងមួយកន្លែងនេះផង សូមកុំព្រងើយកន្តើយក្នុងការចុះបង្ក្រាបបទល្មើសល្បែងសុីសងទាំងឡាយណាខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះពលរដ្ឋសង្កេតឃើញថាទីតាំងមួយកន្លែងនេះបើកដំណើររាល់ថ្ងៃដោយពុំទាន់ឃើញអវត្តមានសមត្ថកិច្ចណាម្នាក់ចុះទៅពិនិត្យទីតាំងជាក់ស្ដែងនោះឡើយដើម្បីធ្វើការទប់ស្កាត់ឬបង្ក្រាបទាន់ពេលវេលា។

ជៀសវាងមន្ទិលប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់ការសង្ស័យថាបើមិនមានការបើកភ្លើងជាប្រពន្ធ័ពីអាជ្ញាធរពាក់ពន្ធ័នោះទេទីតាំងបើកលេងល្បែងជាច្រើនកន្លែងក្នុងក្រុងកំពង់ចាមមិនហ៊ានបើកដំណើរនោះទេ។

ពលរដ្ឋសង្ឃឹមថា៖លោក ហេង វុទ្ធី ស្នងការខេត្តកំពង់ចាមទើបមកកាន់តំណែងជាស្នងការ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងក្រោមឱវាទរបស់ខ្លួនចុះបង្ក្រាបទីតាំងបើកល្បែងសុីសងមួយកន្លែងនេះបានចាក់ជាមិនខាន ដើម្បីចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហឹង្សាក្នុងគ្រួសារ ព្រោះថាល្បែងជាដើមចោមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន សង្ឃឹមថាលោកស្នងការខេត្តកំពង់ចាម និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបបទល្មើសក្នុងដែនរបស់ខ្លួនបន្តទៀតដើម្បីភូមិ/ឃុំមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

អង្គភាពយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអគុណ🙏🙏

ការិយាល័យនិពន្ធ៖0886655959/077414199



No comments