សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

បើកដំណើការវិញហើយទីតាំងបើកលេងល្បែងសុីសងជល់មាន់មួយកន្លែងក្នុងភូមិសំបូរក្រោយពីលោក សំ ណាល់ អធិការស្រុកបាធាយធ្លាប់ធ្វើកិច្ចសន្យាម្តងហើយ!!!

ដោយ :Klameastvonline.com

កំពង់ចាម៖ផ្សាយចេញថ្ងៃទី០៦.០៨.២០២៣ ទីតាំងល្បែងសុីសងជល់មាន់តាមអនឡាញមួយកន្លែងខាងលិចផ្សារសំបូរស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម បានបើកដំណើរការទីតាំងរបស់ខ្លួនវិញហើយក្រោយពីលោក សំ ណាល់ អធិការស្រុកបាធាយចុះបង្ក្រាបនិងធ្វើកិច្ចសន្យាម្តងហើយ

កាលពីថ្ងៃទី២១ខែមេសា ឆ្នាំ២០២៣ ដោយបានធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលសំបូរដោយម្ចាស់ឈ្មោះ ជួន កូឡាប ភេទស្រី អាយុ ៤៧ ឆ្នាំ សញ្ជាតិខ្មែរ ដែលមានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិត្រពាំងថ្លា ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយសន្យាថា៖

១/នាងខ្ញុំមិនបើកល្បែងស៊ីសងគ្រប់ប្រភេទតទៅទៀតឡើយ។

២/នាងខ្ញុំនិងបញ្ឈប់ការទទួលជួលល្បែងស៊ីសងគ្រប់ប្រភេទ។

៣/នាងខ្ញុំមិនលេងល្បែងសុីសង់ខុសច្បាប់គ្រប់ប្រភេទជាដាច់ខាត។

បើសិននាងខ្ញុំល្មើសនឹងកិច្ចសន្យាខាងលើនាងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ហើយមានការចុះហត្ថលេខាផ្តិតមេដៃខាងស្ដាំផងដែរដើម្បីទទួលកំហុសរបស់ខ្លួន។

តែផ្ទុយទៅវិញក្រោយពីធ្វើកិច្ចសន្យារួចហើយមិនបាន១អាទិត្យផងទីតាំងមួយកន្លែងនេះបើដំណើរជាធម្មតាទៅវិញ មន្ទិលប្រជាពលរដ្ឋលើកថា៖លោក សំ ណាល់ អធិការស្រុកបាធាយ ប្រហែលជាធ្វើកិច្ចសន្យាមិនមានសុពភាពទើបម្ចាស់ទីតាំងមួយកន្លែងបើកដំណើរការទីតាំងរបស់ខ្លួនបានរឺក៏កិច្ចសន្យាគ្រាន់តែបំភាន់ភ្នែកមហាជនឬក៏ត្រូវថ្នាំសណ្តំអាចជាត្រូវដងត្រូវផ្លែគ្នាទៅហើយទើបរក្សាភាពស្ងៀតស្ងាត់ឈឹង។

ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថាទីតាំងខាងលើបើកដំណើរការឡើងវិញតែមិនទាន់មានសមត្ថកិច្ចណាម្នាក់ចេញមុខបង្ក្រាបទើបរាយការណ៍អង្គភាព( ខ្លាមាស ធីវីអនឡាញ) ចុះដល់ទីតាំងជាក់ស្តែងនិងបានផ្តិតរូបភាពចុះផ្សាយជ្រាបព័ត៌មានដល់អាជ្ញាធរពាក់ពន្ធ័ខេត្តកំពង់ចាម។

ជុំវិញល្បែងសុីសងខាងលើពលរដ្ឋក្នុងមូលដ្ឋានលើកឡើងថា៖លោក ហេង វុទ្ធី ស្នងការខេត្តកំពង់ចាមគួរតែយកចិត្តទុកដាក់អោយបានខ្ពស់ក្នុងការចង្អុលបង្ហាញដល់កម្លាំងជំនាញក្រោយឱវាទរបស់ខ្លួនក្នុងការយកចិត្តទុកដាក់ចុះបង្ក្រាបល្បែងសុីសងក្នុងមូលដ្ឋានដែនរបស់ខ្លួន។

ជៀសវាងមន្ទិលប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់ការសង្ស័យថា៖ដោយមានការភ្លើងខៀវជាប្រពន្ធ័ទើបទីតាំងបើកល្បែងសុីសងក្នុងខេត្តកំពង់ចាមអាចបើកដំណើរការបាន។

ពលរដ្ឋសង្ឃឹមថា៖ទីតាំងល្បែងសុីសងទាំងនេះលោកស្នងការខេត្តកំពង់ចាមនិងបង្ក្រាបបានជាក់ជាមិនខាន។



No comments