ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកថ្មីទទួលបានផ្លូវប៉េតុង១ខ្សែរដែលជាថវិការមូលនិធិអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់រដ្ឋបាលខណ្ឌច្បារអំពៅ!!!
ភ្នំពេញ៖ផ្សាយចេញថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៣ ខណ្ឌច្បារអំពៅក្រោមការដឹកនាំដោយយកចិត្តទុកដាក់ពីលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅទទួលបានផ្លូវបេតុងមួយខ្សែ ដោយមានប្រវែង ១៧០ ម៉ែត្រទទឹង ៥ម៉ែត្រ ក្រាលសរសៃដែកនិងចាក់បេតុងដ៏រឹងមាំដែលជា ថវិការមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌច្បារអំពៅ។។
នាព្រឹកនេះលោក យូរ ប៊ុនថៃ សមាជិកក្រុមប្រឹក្សាសង្កាត់តំណាងលោកស្រី វ៉ា សុរិន្ទ ចៅសង្កាត់ព្រែកថ្មីនិងលោកមេភូមិព្រែកថ្មី និង ព្រែកថ្មី១ បានអញ្ជើញចុះ
ពិនិត្យការដ្ឋានផ្លូវ១ខ្សែរនេះក្រោយពីឈូសឆាយគិនពង្រាបដីរួចរាល់និងក្រាលសរសៃដែកនិងចាក់ប៉េតុងទៅតាមស្តង់ដាអោយបានត្រឹមត្រូវ។
សូមបញ្ជាក់ថា៖កន្លងមកផ្លូវមួយខ្សែនេះបានរងការខូចខាតជាខ្លាំងខណៈដែលបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានត្អូញត្អែលជាខ្លាំងគណៈដែលពួកគាត់ធ្វើដំណើរទៅផ្សារឬយកចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងវត្តអម្ពវ័នហៅ(វត្តព្រែកថ្មី)ម្តងៗធ្វើឱ្យគាត់លំបាកក្នុងការធ្វើដំណើរជាពិសេសមាន ទឹកដក ភក់ជ្រាំធ្វើឲ្យពួកគាត់ពិបាកក្នុងការឆ្លងកាត់ទៅមកហើយក៏បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធក្នុងសង្កាត់ព្រែកថ្មីក៏ដូចជារដ្ឋបាលខណ្ឌច្បារអំពៅសុំជួយស្ថាបនាផ្លូវមួយខ្សែនេះផងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលនិងការធ្វើដំណើរឆ្លងកាត់ជាពិសេសរដូវបុណ្យទានតែម្តង។
ក្រោយមានការទទួចស្នើសុំពីប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិព្រែកថ្មីរាល់បញ្ហាក្នុងការធ្វើដំណើរលំបាក មិនបង្អង់យូរលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌបានចាត់តាំងលោកស្រី វ៉ា សុរិន ចៅសង្កាត់ព្រែកថ្មីចុះពិនិត្យមើលជាក់ស្ដែងផ្លូវមួយខ្សែនេះនឹងបានប្រើថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខណ្ឌច្បារអំពៅដើម្បីស្ថាបនាផ្លូវមួយខ្សែនេះជួយសម្រួល ធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមានសោភ័ណ្ឌភាពក្នុងការរស់នៅ និងមានការ អភិវឌ្ឍនៅមូលដ្ឋានថែមទៀតជាពិសេសរដូវភ្ជុំបិណ្ឌឈានជិតមកដល់នាពេលខាងមុខនេះ។
លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}យើងអោយដឹងថាកន្លងមករដ្ឋបាលខណ្ឌច្បារអំពៅតែងតែគិតរុករកវិធីដោះស្រាយរាល់បញ្ហាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេសរដូវវស្សាពេលភ្លៀងម្ដងៗធ្វើឲ្យប្រព័ន្ធលូមួយចំនួនដែលមានការកក់ស្ទះខាងរដ្ឋបាលខណ្ឌនិងសង្កាត់ចុះទៅកាយនិងសម្រួលបញ្ជៀសទឹកជូនដល់ប្រជាពលរដ្ឋជានិច្ច។
ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋរស់ក្នុងភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី បានថ្លែងអំណរគុណយ៉ាងជាជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសម្រួលទុកលំបាកនិងយកចិត្តទុកដាក់ខ្ពស់ក្នុងអភិវឌ្ឍន៍និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានរបស់ខ្លួនកាន់តែប្រសើរជានិច្ច។
No comments