សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរជាបេតិកភណ្ឌពិភពលោកនៅពេលនេះគឺជាការបង្ហាញពីបញ្ញាញាណដូនតាខ្មែរ

ដោយ :Klameastvonline.com

ភ្នំពេញ៖ចេញផ្សាយ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣

«ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរជាបេតិកភណ្ឌពិភពលោកនៅពេលនេះ គឺជាការបង្ហាញពីបញ្ញាញាណដូនតាខ្មែរដែលបុព្វបុរសដ៏អស្ចារ្យខ្មែរ បានបន្សល់ទុកនូវវប្បធម៌ អរិយធម៌និងសិល្បៈដ៏សម្បូណ៌បែប ជាពិសេស សំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទ ដ៏វិសេសវិសាលនៅទូទាំងប្រទេសកម្ពុជាសម្រាប់កូនចៅជំនាន់ក្រោយចង់ចាំធ្វើជាគំរូ»។

នេះជាការថ្លែងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ជាសម្បតិ្តបេតិភណ្ឌពិភពលោក របស់អង្គការយូណេស្កូ»នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃពុធ ទី២០ កញ្ញា ២០២៣។សម្ដេចធិបតី បានស្នើឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាការពារឱ្យបានគង់វង្សនូវស្ថាបត្យកម្មដូនតាយើងជារៀងរហូត ស្របទៅនឹងពាក្យថា«អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីអភិរក្ស»ក្រោមម្លប់នៃសន្តិភាពដែលប្រជាជាតិ និងប្រជាជនខ្មែរគ្រប់ស្រទាប់ត្រូវសាមគ្គីគ្នាថែរក្សា ទុបស្កាត់រាល់សកម្មភាពដែលបង្កភាពវឹកវរបង្កើតសង្គ្រាម ដើម្បីភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិយើងទាំងបច្ចុប្បន្ននិងអនាគត។


គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេច ជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភព លោក តាមរយៈសចក្ដីសម្រេច 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់ខ្លួន នៅឯ ទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។

ព្រឹត្តការណ៍ថ្មីនេះ គឺជាមោទកភាពមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជាយើងដែលកេរមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬ លិង្គបុរ ហើយបច្ចុ ប្បន្នហៅថា កោះកេរ កសាងក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOM OS) ទទួលស្គាល់ថា ជាកំពូលស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃលេចធ្លោ ជាសកលដែលចាំបាច់ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕



No comments