សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ចុះបង្រ្កាបទីតាំង(ខេ ធី វី-KTV) មួយកន្លែងមិនទាន់មានឈ្មោះយីហោ ក្នុង (បុរីសាន ស៊ានហូរ )និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីបាន១៥នាក់និងវត្ថុតាងមួយចំនួន!!!

ដោយ :Klameastvonline.com

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ០១នាក់ ផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀននិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនប្រុស ស្រី១៤នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៣ ក្រោយពីឃាត់ខ្លួននិងសួនាំរួច ។
  
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន ។ 
     
កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២០.០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌចុះ
,បង្រ្កាបទីតាំង,(ខេ ធី វី-KTV) មួយកន្លែងមិនទាន់មានឈ្មោះយីហោក្នុងបុរីសានហូរដែលស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន១៥នាក់ ស្រី០៥នាក់ ក្នុងនោះមុខសញ្ញាប្រើប្រាស់អាវុធខ្លីខុសច្បាប់និងផ្ដល់ទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀននឹងរក្សាទុកវត្ថុតាងសង្ស័យជាសារធាតុញៀនខុសច្បាប់០១នាក់ ឈ្មោះផាន់ គួយ ភេទប្រុស អាយុ៣៦ឆ្នាំ ។
  
លោកអធិការបានបញ្ជាក់ថា ៖ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលយើងបានឆែកឆេររកឃើញវត្ថុតាងរួមមាន ៖
១-កាំភ្លើងខ្លីចំនួន០១ដើមម៉ាក(P114)និងបង់កាំភ្លើង០១(មាន១២គ្រាប់)។
២-ថ្នាំកញ្ចប់ពណ៌ក្រហមមានអក្សរ(KUKUBIMA)សង្ស័យជាសារធាតុញៀនចំនួន១៨០កញ្ចប់។ 
៣-ថ្នាំកញ្ចប់ពណ៌ខ្មៅមានអក្សរ(RR) សង្ស័យជាសារធាតុញៀនចំនួន២៣កញ្ចប់។ 
៤-ថ្នាំកញ្ចប់ពណ៌ក្រហមលាយទឹកមាស(CARTIER) សង្ស័យជាសារធាតុញៀនចំនួន៦៨កញ្ចប់។ 
៥-ថ្នាំកញ្ចប់ពណ៌ទឹកក្រូច(KUKU BIMA)សង្ស័យជាសារធាតុញៀនចំនួន១០កញ្ចប់។ 
៦-ថ្នាំកញ្ចប់ពណ៌ស្វាយលាយលឿង(EXTRAJOSS)សង្ស័យជាសារធាតុញៀនចំនួន១៣២កញ្ចប់។ 
៧-ថ្នាំកញ្ចប់ពណ៌លឿង(KUKUBIMA)សង្ស័យជាសារធាតុញៀនចំនួន៩៩កញ្ចប់។ 
៨-ថ្នាំកញ្ចប់ពណ៌ទឹកក្រូច(TANG)សង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ធំ។ 
៩-ថ្នាំកញ្ចប់ពណ៌ប៉ៃតង(KUKUBIMA)សង្ស័យជាសារធាតុញៀនចំនួន៥៦កញ្ចប់។ 
១០-ដបពណ៌ខ្មៅមានអក្សរ(BAR)សង្ស័យជាសារធាតុញៀនចំនួន០៧ដប។ 
១១-ម្សៅម៉ត់ពណ៌លឿងសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់តូចនិង០១ថង់ធំ។ 
១២-ម្សៅម៉ត់ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០៦កូនថង់ធំ។ 
១៣-ម្សៅម៉តពណ៌ដីសង្ស័យជាសារធាតុញៀនចំនួន០២កូនថង់ធំនិង០១ប្រអប់។ 
១៤-ម្សៅម៉ត់ពណ៌ផ្កាឈូកខ្ចីសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់ធំ។
១៥-ម្សៅម៉ត់ពណ៌ផ្កាឈូកចាស់សង្ស័យជាសារធាតុញៀនចំនួន០១ថង់ធំនិង០១ប្រអប់។ 
១៦-កញ្ឆាក្រៀមចំនួន០១ថង់ធំនិង៣០កញ្ចប់តូច។ ១៧-ថ្នាំកញ្ចប់ពណ៌ខៀវសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។ 
១៨-ម្សៅម៉ត់ពណ៌ស្វាយសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់។ 
១៩-ថ្នាំកញ្ចប់មានអក្សរ(EXTRAJOSS) សង្ស័យជាសារធាតុញៀនចំនួន០៦កញ្ចប់។
 ២០-ថ្នាំកញ្ចប់ពណ៌ខ្មៅមានអក្សរ(NOCARDIA)សង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់។ 
២១-ថ្នាំគ្រាប់ពណ៌ត្រួយចេករូបបាតដៃសង្ស័យជាសារធាតុញៀនចំនួន២៥៤គ្រាប់។ 
២២-ម្សៅម៉ត់ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កូនថង់តូច។ 
២៣-ម្សៅម៉ត់ពណ៌លឿងសង្ស័យជាសារធាតុញៀនចំនួន០២កូនថង់តូច។ 
២៤-ម្សៅម៉ត់ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់។ 
២៥-សំបកថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ 
២៦-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង។ ២៧-ថ្នាំកញ្ចប់មានអក្សរ(SUPREME)សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។ 
២៨-ថ្នាំកញ្ចប់ពណ៌ត្រួយចេកសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។ 

២៩-ថ្នាំកញ្ចប់មានអក្សរ(LV) សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។ 
៣០-ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។ 
៣១-ទូរស័ព្ទដៃចំនួន០៦គ្រឿង។ 
៣២-ម្សៅម៉ត់ពណ៌ត្រួយចេកសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់តូច។ 
៣៣-ថ្នាំពណ៌ការ៉ុតច្រកក្នុងដបវីតាល់ ចំនួន០១ដប។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ថា៖តាមចម្លើយសារភាពរបស់ឈ្មោះ ផាន់ គួយ រូបគេពិតជាបានកាន់កាប់អាវុធខុសច្បាប់និងផ្តល់ទីតាំងប្រើប្រាស់និងរក្សាទុកសារធាតុញៀនសខុសច្បាប់ប្រាកដមែន ៕



No comments