សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

សម្ដេចធិបតី ថ្លែងថា អត្ថន័យនៃនយោបាយឈ្នះឈ្នះគឺសំខាន់បំផុតការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា

ដោយ :Klameastvonline.com

 ភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា អត្ថន័យ នៃនយោបាយឈ្នះឈ្នះគឺសំខាន់បំផុតការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា ហើយមានសុខសន្តិភាព ពេញ ផ្ទៃ ប្រទេស មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ។

ក្នុងពិធីអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយ ជោគជ័យនូវនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ នាបរិវេណវិមានឈ្នះឈ្នះ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ បានដឹកនាំប្រទេសកម្ពុជាដើម្បីនាំមក នូវការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយឈរលើការឯកភាពជាតិជាធំ ក្រោយរបបកម្ពុជាប្រជាធិប តេយ្យបានដួលរលំទៅនោះ បានដាក់ចេញនូវការប្រើប្រាស់នីតិវិធី ធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជាទាំងអស់ បានមករួមរស់ជួបជុំគ្រួសារនៅក្នុងសង្គមជាតិឡើងវិញ។

សម្តេចធិបតីបន្ដថា នយោបាយឈ្នះឈ្នះគឺ ជានិមិត្តរូបនៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយ ពីការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ហើយវិមានឈ្នះឈ្នះនេះ បានក្លាយជា កេរ្តិ៍មរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

« ដោយសារយើងបញ្ចប់សង្គ្រាម បានអ្នកទាំងអស់គ្នាមានវត្តមាននៅទីនេះ។ នាយទាហាន ពលទាហានរបស់យើងមានឱកាសរួមគ្នានៅទីនេះដោយគ្មានបែងចែកភាគីខុសនោះទេ ដើម្បីរួមគ្នា ប្ដេជ្ញាចិត្តការពារសុខសន្តិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋយើង។ បើសិនជាមិនទាន់មាននយោបាយឈ្នះៗបញ្ចប់សង្គ្រាមឆ្នាំ៩៨ តើមានខេត្តប៉ុន្មានអាចប្រកាសអស់មីន ប្រហែលជាមិនអស់មីន ថែមទាំងកើនឡើងទៀត។ សួរថាប្រជាពលរដ្ឋយើងនៅបន្តស្លាប់ដោយសារមានមីនបន្ថែមទៀត មិនទាន់ចប់ទេ។ ទី២ ជោគជ័យ ដ៏ធំបំផុត គឺការធ្វើ សមាហរណកម្ម កងទ័ព អតីតបួនភាគី មកនៅតែ១ភាគី និងជាកងទ័ពតែមួយ នៅក្នុង ប្រវត្តិសាស្ត្រកម្ពុជា។ ទី៣ លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ ទី៤ ការប្រែក្លាយតំបន់អតីតសមរភូមិ ទាំងអស់ ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍។ ហើយនេះគឺជាសារ សំខាន់ណាស់ពាក្យថា អតីតសមរភូមិ គឺជា កន្លែងមនុស្សកាប់សម្លាប់គ្នា យកឈ្នះចាញ់ មិនអាចមានការដាំដុះ ឬមួយបង្កបង្កើនផលមិនបាន។ សង្គ្រាមវេទនាទៅជាតំបន់អភិវឌ្ឍន៍ អភិវឌ្ឍន៍សាមញ្ញបំផុតគឺធ្វើឲ្យប្រជាជនមានបាន។ ទី៥ ការបញ្ចប់ សង្គ្រាមបានរួមចំណែកក្នុងការពង្រឹងសន្តិភាពក្នុងតំបន់ និងចូលរួមដោះស្រាយកិច្ចការអន្តរជាតិ។ ផ្លែផ្កាសម្រាប់នយោបាយឈ្នះឈ្នះមិនត្រឹមតែបានសម្រាប់ប្រជាជាតិខ្មែរ កូនចៅខ្មែរបច្ចុប្បន្ន និងទៅ អនាគតនេះទេ ប៉ុន្តែថែមទាំងចែកផ្លែផ្កាទៅដល់ប្រទេសផ្សេងៗនៅក្នុងតំបន់និងនៅលើពិភពលោក នេះគឺជាផលនៃនយោបាយឈ្នះឈ្នះ »។

សូមជម្រាបថា ក្នុងព្រឹត្តិការណ៍ អបអរសាទរខួបលើកទី២៥ នៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ មានការតាំងពិព័រណ៍សមិទ្ធផលសម្រេចបានរយៈពេល២៥ឆ្នាំ តាមរយៈ នយោបាយឈ្នះ ឈ្នះ របស់ក្រសួង ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធ, ការបាញ់កាំជ្រួច, ការប្រគំតន្ត្រី សម័យ, ផ្ទាំងទស្សនីយភាពសិល្បៈ ការតាំងពិព័រណ៍ផលិតផល និងមហោស្រពម្ហូបអាហារ ព្រមទាំងកម្មវិធី កម្សាន្តផ្សេងៗទៀត ដើម្បីផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ៕ 



No comments