រណ្ដៅដីខ្នាតយក្សមួយកន្លែងស្ថិតក្នុងស្រុកពញាឮកំពុងដឹកដីយ៉ាងអនាធិបតេយ្យលក់ឲ្យអតិជនរបស់ខ្លួនខណៈដែលម្ចាស់ទីតាំងមិនមានលិខិតអនុញ្ញាតពីក្រសួងរ៉ែនិងថាមពល!!!
ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៤ អាជីវកម្មរណ្ដៅដីមួយកន្លែងកំពុងតែមមាញឹកក្នុងការដឹកជញ្ជូនដីរបស់ខ្លួនលក់ឲ្យអតិថិជនយ៉ាងអនាធិបតេយ្យគណៈម្ចាស់ទីតាំងនៅមិនទាន់មានលិខិតអនុញ្ញាតឬអាជ្ញាប័ណ្ណពីក្រសួងរ៉ែថាមពលនោះទេទីតាំងរណ្ដៅដីមួយកន្លែងនេះស្ថិតក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល។
ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកពញ្ញាឮថាទីតាំងរណ្តៅដីមួយកន្លែងកំពុងតែធ្វើអាជីវកម្មនៅលើផ្ទៃដីមួយកន្លែងស្ថិតនៅក្នុងភូមិទួលអំពិលដោយមិនទាន់មានលិខិតអនុញ្ញាតគតិយុត្តណាមួយពីមន្ទីររ៉ែនិងថាមពលខេត្តកណ្តាលនិងអាជ្ញាប័ណ្ណក្រសួងរ៉ែនិងថាមពលនោះទេនិយាយឱ្យចំគឺត្រីងៀតឆ្លៀតពងធ្វើអាជីវកម្មដោយគ្មានលិខិតអនុញ្ញាត។
ហើយទីតាំងរណ្តៅដីមួយកន្លែងនេះបានធ្វើអាជីវកម្មរបស់ខ្លួនរាប់ឆ្នាំមកហើយនិយាយទៅគឺដុះស្លែរតែម្ដង បែរជាមិនមានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ មន្ទីររ៉ែនិងថាមពលក្នុងស្រុកនិងខេត្តកណ្តាលនោះទេនៅតែបណ្តែតបណ្ដោយឲ្យម្ចាស់អាជីវកម្មនេះធ្វើអាជីវកម្មរបស់ខ្លួនដោយសេរី។
ក្រោយពីទទួលបានព័ត៌មាននេះបណ្ដាញសារព័ត៌មានរបស់អង្គភាពយើងបានទំនាក់ទំនងទៅមេការឈ្មោះ (តាដា) ដែលជាមេការមើលការខុសត្រូវទីតាំងអាជីវកម្មរណ្តៅដីមួយកន្លែងនេះបានឆ្លើយប្រាប់បណ្ដាញព័ត៌មានយើងអោយដឹងថាលោកធ្វើនេះនៅមិនទាន់មានលិខិតអនុញ្ញាតពីក្រសួងរ៉ែនិងថាមពលនៅឡើយទេ។ តែលោកមានការទំនាក់ទំនងជាមួយអនុរដ្ឋលេខាធិការរ៉ែនិងថាមពលម្នាក់ដែលមានការសម្របសម្រួលហើយធ្វើអាជីវកម្មសិនទើបអាជ្ញាប័ណ្ណមកតាមក្រោយ។
ទោះបីយ៉ាងណាម្ចាស់អាជីវកម្មមួយកន្លែងនេះនៅអាចបើកអាជីវកម្មរបស់ខ្លួនដោយសេរីដោយដឹកជញ្ជូនដីរបស់ខ្លួនលក់ឲ្យអតិថិជនយ៉ាងមមាញឹក។
ក្រោយពីបណ្តាញព័ត៌មានយើងចុះដល់ទីតាំងឃើញថាភាពមិនប្រក្រតីរណ្ដៅដីខ្នាតយក្សជម្រៅជិតដល់ក្បាលប្រែត ក៏បានទំនាក់ទំនងទៅលោក ថន សុវណ្ណរា អភិបាលស្រុកពញាឮ ជុំវិញអាជីវកម្មរណ្ដៅដីខាងលើលោកអភិបាលស្រុកបានថ្លែងប្រាប់បណ្ដាញព័ត៌មានយើងអោយដឹងថាម្សិលមិញនេះមានមន្ត្រីជំនាញក្រសួងរ៉ែនិងថាមពលចុះទៅពិនិត្យទីតាំងជាក់ស្ដែងហើយនិងធ្វើការផាកពិន័យវាយស៊ុយសារបង់ពន្ធចូលរដ្ឋរឿងអោយផ្អាកសកម្មភាពនោះលោកអត់ដឹងទេយ៉ាងណាមិញលោកនឹងចុះទៅពិនិត្យម្ដងទៀត។
ជុំវិញបញ្ហានេះអង្គភាពយើងបានទំនាក់ទំនងទៅលោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល ទើបចូលកាន់តំណែងថ្មីលោកក៏បានឲ្យទម្លាក់ទីតាំងនិងរូបភាព
រណ្ដៅដីតាមរយៈប្រព័ន្ធតេឡេក្រាមផ្ទាល់ខ្លួនរបស់លោកប្រធានមន្ទីររ៉ែ និងថាមពល ថាស្អែកនឹងចុះទៅពិនិត្យទីតាំងជាក់ស្ដែង។ ព្រោះលោកទើបតែចូលកាន់តំណែងថ្មីៗលោកនៅមិនទាន់បានក្តោបគ្រប់ជ្រុងជ្រោយនោះទេ ហើយក៏បានថ្លែងអំណរគុណអ្នកសារព័ត៌មានយើងដែលបានរាយការណ៍ជូនលោកផងដែរ។
ជុំវិញបញ្ហារណ្តៅដីមួយកន្លែងនេះពលរដ្ឋស្នើសុំឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មេត្តាជួយចាត់មន្ត្រីជំនាញមន្ទីររ៉ែ និងថាមពលខេត្ត ចុះពិនិត្យដល់ទីតាំងជាក់ស្ដែងដើម្បីទប់ស្កាត់ជុំវិញការជីកដីធ្វើអាជីវកម្មលក់ឲ្យទៅអតិថិជនរបស់ខ្លួនដោយមិនបានបង់ពន្ធជូនរដ្ឋធ្វើឱ្យបាត់ចំណូលរបស់រដ្ឋ។
ជាពិសេសសំណូមពរទៅដល់ ឯកឧត្តម កែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល មេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំងជាក់ស្ដែងដើម្បីធ្វើការទប់ស្កាត់អាជីវកម្មកន្លែងនេះចៀសវាងត្រីងៀតឆ្លៀតពងធ្វើឲ្យបាត់បង់ចំណូលពន្ធចូលរដ្ឋ។
ជុំវិញការចុះផ្សាយពាក់ព័ន្ធនិងរណ្តៅដីខាងលើនេះអង្គភាពយើងរង់ចាំការបំភ្លឺពីម្ចាស់អាជីវកម្មខណៈដែលម្ចាស់ជីវកម្មថាមានលិខិតអនុញ្ញាតពីក្រសួងរ៉ែ និងថាមពលរាល់ម៉ោងធ្វើការតាមរយៈ ទូរស័ព្ទលេខ៖ 0886655959/061360224
No comments