សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

កម្លាំងជំនាញប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយរលំសហការជាមួយកម្លាំងប៉ុស្តិ៍សង្កាត់សិត្បូរចុះឃាត់ខ្លួនជនសង្ស័យបាន០២នាក់ម្នាក់ទៀតរត់គេចខ្លួនពាក់ព័ន្ធនឹងករណីរក្សាទុកជួញដូរសារធាតុញៀនដោយខុសច្បាប់!!!

ដោយ :Klameastvonline.com

ខេត្តកណ្តាល៖ក្រុងតាខ្មៅក្រោមការដឹកនាំយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក យី វណ្ណដា អធិការក្រុងតាខ្មៅដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុខចិត្ត ស្នងការនៃស្នងការដ្ឋានខេត្តកណ្ដាលកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វារលំសហការជាមួយកម្លាំងប៉ុស្តិ៍សង្កាត់សិត្បូរចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននិងឃាត់ខ្លួនបានជនសង្ស័យ២នាក់ម្នាក់ទៀតរត់គេចខ្លួនពាក់ព័ន្ធនឹងករណីជួញដូររក្សាទុកដើម្បីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ហេតុការណ៍នេះនារសៀលនៅថ្ងៃទី០៩ខែមីនាឆ្នាំ២០២៤វេលាម៉ោង១៣និង១៥នាទីនៅចំណុចភូមិលេខ០៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖១.ឈ្មោះ អ៊ុន រដ្ឋា ហៅប្រុស ភេទប្រុស អាយុ២០ឆ្ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរស្នាក់នៅភូមិលេខ០៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)!!
២.ឈ្មោះ ថន រ៉ាវីដ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)!!៣.ឈ្មោះ វ៉ាន់ ស៊ីធាត ហៅម៉ៅភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។មុខរបរមិនពិតប្រាកដ(គេចខ្លួន)!!

វត្ថុតាងចាប់យករួមមាន :
១-ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់!!
២-ទូរស័ព្ទដៃម៉ាកNOKIAអិនចុចពិលពណ៏ខ្មៅចំនួន០១គ្រឿង!!
៣-ឧប្បករណ៍ប្រើប្រាស់មួយចំនួន!!

ហេតុការណ៍មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍បានចេញល្បាតដល់ចំណុចផ្លូវបេតុងភូមិលេខ០៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក៍បានឃើញជនម្នាក់កំពង់ដើរតាមផ្លូវកម្លាំងយើងមានកាសង្ស័យក៍ឃាត់សួរនាំហើយឆែកឆេររកឃើញថ្នាំម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់លាក់ទុកនៅក្នុងកញ្ចប់បារី។

ភ្លាមៗនោះលោកមេប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការនាំជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើកាសួរនាំ។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាថ្នាំញៀនចំនួន០១កញ្ចប់ដែលសមត្ថកិច្ចរកឃើញនៅក្នុងកញ្ចប់បារីនោះជារបស់ខ្លួនពិតប្រាកដមែនដែលបានទិញពីឈ្មោះ វ៉ាន់ ស៊ីធាត ហៅម៉ៅក្នុងតម្លៃ២០-០០០៛(ពីម៉ឺនរៀល)!!

លោកមេប៉ុស្តិ៍រាយការណ៍ជូនលោកអធិការសុំគោលការណ៍បន្ត កម្លាំងប៉ុស្តិ៍ស្វាយរលំសហការជាមួយកម្លាំងប៉ុស្តិ៍សិត្បូយកជនសង្ស័យចង្អុលបង្ហាញទីតាំងកម្លាំងយើងធ្វើកាឃាត់ខ្លួនជនសង្ស័យឈ្នោះ ថន-  រ៉ាវីដ ម្នាក់ទៀតរួចឆែករកឃើញម្សៅក្រាមពណ៌ សថ្លាសង្ស័យជាសារធាតុញៀ០១កញ្ចប់ដាក់លាក់ទុកនៅក្នុងកញ្ចប់បារី។
ចំណែកឈ្មោះ វ៉ាន់ ស៊ីធាត ហៅម៉ៅបានរត់(គេចខ្លួនបាត់)នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ថន រ៉ាវីដ បានឆ្លើយសារភាពថាថ្នាំញៀនចំនួន០១កញ្ចប់ដែលសមត្ថកិច្ចឆែករកឃើញនោះជារបស់ខ្លួនដែលបានទិញឈ្មោះ វ៉ាន់ ស៊ីធាត ហៅម៉ៅក្នុងតម្លៃ១៥-០០០៛(មួយម៉ឺនប្រាំពាន់រៀល)ពិតប្រាកដមែ។
នហើយកន្លងមកឈ្មោះ វ៉ាន់ ស៊ីធាត ហៅម៉ៅបានប្រើឲ្យខ្លួនយកថ្នាំញៀនទៅលក់ឲ្យគេជាញឹកញាប់។

ជនសង្ស័យរួមនិងវត្ថុតាងបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់កាតាមនីតិវិធី។


No comments