សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

ឯកឧត្តម ទៀ សីហា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដាប់បទ បង្ហាញ ស្តីពីទីតាំងឈរជើងកងទ័ព និងតំបន់ប្រវត្តិសាស្ត្រ យោធានៅតាម ភូមិសាស្ត្ររបស់យោធភូមិភាគទាំង៦ និងបណ្ដាកងឯកភាពរបស់កង យោធពលខេមរភូមិន្ទឈរជើងនៅទូទាំងប្រទេស

ដោយ :Klameastvonline.com

ចេញផ្សាយ ៖ភ្នំពេញថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ ពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំស្ដាប់បទបង្ហាញ ស្តីពីទីតាំងឈរជើង កងទ័ព និងតំបន់ប្រវត្តិសាស្ត្រយោធានៅតាមភូមិសាស្ត្រ របស់យោធភូមិភាគទាំង៦ និងបណ្ដាកងឯកភាពរបស់កង យោធពលខេមរភូមិន្ទឈរជើងនៅទូទាំងប្រទេស ដើម្បីត្រៀម លក្ខណៈសម្បត្តិចុះពិនិត្យមើលភូមិសាស្ត្រ និងជួបសំណេះ សំណាលសាកសួរសុខទុក្ខ ពិនិត្យមើលអំពីជីវភាពរស់នៅ របស់កងទ័ព ដែលបច្ចុប្បន្នកំពុងឈរជើងការពារមរណភាព ទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងឈាន ចូលមកដល់នៅពេលខាងមុខ។ 

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារ ជាតិ បានបញ្ជាក់អំពីគោល បំណងនៃកិច្ចប្រជុំនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការ ក្រសួងការពារជាតិនេះថា គឺចង់ដឹងអំពីភាពជាក់លាក់ និងវឌ្ឍនភាពនៃការ រស់នៅរបស់កង ទ័ពក្នុងដំណាក់កាលថ្មីនេះ ថាតើមានជីវភាពរស់នៅល្អប្រសើរ ឬយ៉ាងណា នោះ។ 

ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការពារជាតិ ក៏ចង់ពិនិត្យមើលផងដែរ អំពីភាពរីក ចម្រើន និងបញ្ហាប្រឈមនានាពាក់ព័ន្ធ និងកង្វះខាត នានា ទាំងសម្ភារបរិក្ខារយោធា របៀបរបបផ្គត់ផ្គង់អាហារ និងជីវភាព រស់នៅរបស់ កងទ័ពនាពេលបច្ចុប្បន្ននេះ ថាតើមានការរស់ នៅល្អប្រសើរ ឬក៏ជួបនៅបញ្ហាប្រឈម នានាណាមួយ ដើម្បីយើងពិនិត្យ និងដោះស្រាយទៅតាមភាពជាក់ស្ដែង។ បទបង្ហាញ អំពីទីតាំងឈរជើងរបស់កងកម្លាំងប្រដាប់អាវុធ និងបទបង្ហាញអំពីទីតាំងប្រវត្តិសាស្ត្រ យោធាតាមទិសនីមួយៗសម្រាប់ដំណើរចុះពិនិត្យមើលភូមិសាស្រ្ត និងជួបសំណេះ សំណាល សួរសុខទុក្ខយោធិនតាមទិសយោធ ភូមិភាគនីមួយៗ ចាប់តាំងពីទិសយោធភូមិភាគទី១ ទី២ ទី៣ ទី៤ ទី៥ និងទិសយោធភូមិភាគពិសេស។ ពិសេសបណ្ដា ទីតាំងឈរជើង និងតំបន់ប្រវត្តិសាស្ត្រយោធា ដែលបង្ហាញ ដោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងនាយ ឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ដែលក្នុងបទបង្ហាញនេះ បានបង្ហាញយ៉ាងជាក់លាក់ អំពីគោលដៅសម្រាប់ដំណើរទស្សនកិច្ច ពិនិត្យទីតាំងឈរ ជើងរបស់កងកម្លាំងប្រដាប់អាវុធ និងគោលដៅសម្រាប់ ជួបសំណេះសំណាលចុះសាកសួរសុខទុក្ខ ពីសំណាក់ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូទៅ កាន់គ្រប់គោលដៅទីតាំងឈរជើង របស់កងកម្លាំងប្រដាប់អាវុធ និងការរៀបចំនូវវត្ថុ អនុស្សាវរីយ៍សម្រាប់ដំណើរចុះសាកសួរសុខទុក្ខកងទ័ពតាមបណ្ដោយព្រំដែន ក្នុងឱកាស ដែលប្រជាពលរដ្ឋខ្មែរ កំពុងត្រៀមលក្ខណៈសម្បត្តិ ប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ ។ 

នាយឧត្តមសេនីយ៍ ទៀ សីហា បានផ្ដល់សិទ្ធិដល់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងឯកឧត្តមឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជានាយកខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ រួមនិងជំនាញពិភាក្សា កំណត់ពេលវេលាឱ្យបានជាក់លាក់ ដើម្បីប្រតិភូបានចុះពិនិត្យ និងជួបសំណេះ សំណាលសាកសួរសុខទុក្ខដល់បងប្អូនយោធិនដោយផ្ទាល់ទៅតាមការគ្រោងទុក។ 

ទន្ទឹមនឹងនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍ថា យើងនឹងទៅដល់ដោយផ្ទាល់គ្រប់បណ្ដាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ដើម្បីចង់ដឹង អំពីជីវភាពរស់នៅរបស់បងប្អូន និងក៏ចង់ពិនិត្យមើលផងដែរអំពីវឌ្ឍនភាពនៃការរីកចម្រើន របស់កងយោធពលខេមរភូមិន្ទក្នុងដំណាក់កាលថ្មីនេះ៕



No comments