ថ្ងៃនេះ ព្រឹត្តិការណ៍ AFF U-23 Championship 2022 ចាប់ផ្ដើមប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ភ្នំពេញៈ ថ្ងៃទី២៤ កុម្ភៈនេះ ព្រឹត្តិការណ៍ AFF U-23 Championship 2022 ចាប់ផ្ដើមប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដែលការប្រកួត ធ្វើនៅពហុកីឡដ្ឋានជាតិ មរតកតេជោ ទាំង ២ ប្រកួត ។
ក្រុមឡាវ ដែលជាក្រុមចំណាត់ថ្នាក់លេខ១ មកពីពូល B ត្រូវប្រកួតជាមួយក្រុមថៃ ដែលមកពីពូល C ជាក្រុមដែលដែលលេងបានល្អជាងគេ ក្នុងចំណោមក្រុម ដែលធ្លាក់ នៅក្នុងពូលទាំង ៣ ។ ពូល B បន្ទាប់ក្រុមមីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ដកខ្លួនចេញនោះ មានតែ ២ ក្រុមប៉ុណ្ណោះ គឺ ឡាវ និង ម៉ាឡេស៊ី ។
ក្រុមទាំង២នេះ ឆ្លងកាត់ការប្រកួតគ្នា ចំនួន២ជើង ដែលជើងទី១ ឡាវឈ្នះ ម៉ាឡេស៊ី ២ទល់១ និងជើងទី២ ឡាវឈ្នះទៀត ក្នុងលទ្ធផល ២ទល់០។ សរុបលទ្ធផល ប្រកួតទាំង២ជើង ឡាវឈ្នះម៉ាឡេស៊ី៤ទល់១។ ចំពោះក្រុមថៃវិញ ប្រកួតឈ្នះសឹង្ហបូរី ៣ទល់១ និងចាញ់ក្រុមវៀតណាម ០ទល់១ ទាំងមិនអស់ចិត្ត។ ជំនួបនេះ មិនដឹងថា ក្រុមឡាវ ឬក្រុមថៃនោះទេ ដែលនឹងបានទទួលជ័យជំនះ នៅវគ្គពាក់កណ្ដាលផ្ដាច់ ព្រ័ត្រនេះ ?។
គ្រូបង្វឹកថៃ លោក Salvador Garcia បាននិយាយថាៈ ក្រុមរបស់លោក គ្រប់គ្រងការប្រកួតបានល្អ តែមិនអាចរកគ្រាប់បាល់បាន ។
ចំពោះ គ្រូវៀតណាម លោក Dinh The Nam បាននិយាយថាៈ ក្រុមរបស់លោក ឈ្នះនៅក្នុងការប្រកួត ដ៏លំបាកមួយ ទោះបីថៃ បង្កើតឱកាសជាច្រើន ក៏ពិតមែន តែក្រុមរបស់វៀតណាម គ្រប់គ្រងបាន នូវរាល់ការប៉ុនប៉ងរបស់គេ ។
ប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរ ក្រុមលេខ១ ពូល A គឺក្រុមទីម័រ ខាងកើត ត្រូវជួបប្រកួតជាមួយ ក្រុមលេខ១ មកពីពូល C គឺ ក្រុមវៀតណាម ។ ក្នុងវគ្គជម្រុះ ក្នុងពូល ក្រុមទីម័រខាងកើត លេងស្មើ ជាមួយហ្វីលីពីន ២ទល់២ លេងឈ្នះប្រ៊ុយណេ ៣ទល់១ និងលេងឈ្នះ កម្ពុជា១ ទល់ ០។ ចំពោះក្រុម វៀតណាមវិញ ប្រកួតឈ្នះក្រុមសឹង្ហបូរី ៧ទល់០ និងឈ្នះក្រុមថៃ ១ទល់០ ។
ក្រុមឈ្នះ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងត្រូវប្រកួតគ្នា ដណ្ដើមឋានៈជា ជើងឯក ចំពោះក្រុមដែលចាញ់ ត្រូវប្រកួតគ្នាដណ្ដើម ចំណាត់ថ្នាក់លេខ៣ ។ ហេង ស៊យ ក្រុមថៃ និង វៀតណាម អាចជួបគ្នា នៅវគ្គផ្ដាច់ព្រ័ត្រម្ដងទៀត ក៏អាចថាបាន ៕
No comments