លោក ឡាវរ៉ូវ និងលោក វ៉ាង យី ពិភាក្សាគ្នាអំពីស្ថានភាពនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន
ភ្នំពេញោះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេ ឡាវរ៉ូវ និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានពិភាក្សាគ្នាអំពីស្ថានភាពនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន នៅក្នុងបរិបទនៃការទទួលស្គាល់របស់ប្រទេសរុស្ស៊ីចំពោះសាធារណរដ្ឋប្រជាមានិត Lugansk និងសាធារណរដ្ឋប្រជាមានិត Donetsk។
ក្រសួងនេះបាននិយាយថា «ភាគីទាំងពីរបានផ្លាស់ប្តូរមតិគ្នាអំពីស្ថានភាពបច្ចុប្បន្ននៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន នៅក្នុងបរិបទនៃការទទួលស្គាល់របស់ប្រទេសរុស្ស៊ីចំពោះសាធារណរដ្ឋប្រជាមានិត Donetsk និងសាធារណរដ្ឋប្រជាមានិត Lugansk និងសេចក្តីសម្រេចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែលធ្វើឡើងក្នុងការឆ្លើយតបទៅនឹងសំណើរបស់ប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាមានិត LPR និងសាធារណរដ្ឋប្រជាមានិត DPR និងការដាក់ទណ្ឌកម្មដោយក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីក្នុងការអនុវត្តប្រតិបត្តិការយោធាពិសេសមួយដើម្បីការពារប្រជាជន រួមទាំងពលរដ្ឋរុស្ស៊ីរាប់សែននាក់ពីការគំរាមកំហែងពិតប្រាកដដល់អាយុជីវិត និងសុវត្ថិភាពរបស់ពួកគេ ដែលមកពីរបបអ៊ុយក្រែននាពេលបច្ចុប្បន្នដែលបន្តការព្យាយាមដោះស្រាយបញ្ហានៅតំបន់ Donbass ដោយកងកម្លាំង»។
រដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងមតិរួមរបស់ពួកគេផងដែរថា វិបត្តិនាពេលបច្ចុប្បន្ននេះ គឺបណ្តាលមកពីការបដិសេធរបស់ទីក្រុងគៀវដែលលើកទឹកចិត្តដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ចំពោះការអនុវត្តកញ្ចប់វិធានការទីក្រុង Minsk ដែលអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ពួកគេក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ី និងចិនទទូចថា រដ្ឋទាំងអស់ត្រូវតែគោរពគោលការណ៍នៃសន្តិសុខដែលមិនអាចបំបែកបាន។
ក្រសួងនេះបានកត់សម្គាល់ថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងកម្រិតខ្ពស់បំផុតកាលពីថ្ងៃទី៤ ខែកុម្ភៈ។ លោក ឡាវរ៉ូវ បានអបអរសាទរចំពោះសមភាគីចិនជាមួយនឹងការធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៃកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ដារា
No comments