សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ខ្លាមាស ធីវី អនឡាញ / ទីស្នាក់ការកណ្តាល ៖ ភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ / ទំនាក់ទំនង / Tele: 088 665 5959 / 077414199

Breaking News

អង្គការសហប្រជាជាតិ និងបណ្តាដៃគូនៅបន្តផ្តល់ជំនួយដល់ភាគីទាំងពីរនៃខ្សែបន្ទាត់ទំនាក់ទំនងនៅក្នុងប្រទេសអ៊ុយក្រែន

ដោយ :Klameastvonline.com

  ភ្នំពេញ៖​ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធថា អង្គការសហប្រជាជាតិ និងបណ្តាដៃគូ កំពុងព្យាយាមបំពេញតម្រូវការរបស់ប្រជាជនដល់ភាគីទាំងពីរនៃខ្សែបន្ទាត់ទំនាក់ទំនងនៅក្នុងប្រទេសអ៊ុយក្រែន បើទោះបីជាមានអរិភាព និងថវិកាមានកម្រិតក៏ដោយ ។

លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា «សហសេវិករបស់យើងនៅក្នុងប្រទេសអ៊ុយក្រែន បន្តទទួលបានរបាយការណ៍អំពីអរិភាពដែលប៉ះពាល់ដល់ជនស៊ីវិល និងទ្រព្យសម្បត្តិរបស់ពួកគេ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៅលើភាគីទាំងពីរនៃខ្សែបន្ទាត់ទំនាក់ទំនង។ សារជាថ្មីម្តងទៀត យើងអំពាវនាវឱ្យភាគីទាំងអស់ចាត់វិធានការទាំងឡាយដើម្បីការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល»។

លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា «បើទោះបីជាស្ថានភាពសន្តិសុខមានការប្រែប្រួលក៏ដោយ ក៏អង្គការសហប្រជាជាតិ និងបណ្តាដៃគូមនុស្សធម៌របស់ខ្លួននៅភាគខាងកើតអ៊ុយក្រែនកំពុងខិតខំប្រឹងប្រែងទាំងអស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជននៅភាគីទាំងពីរនៃខ្សែបន្ទាត់ទំនាក់ទំនងនោះ»។

នៅពេលមុននេះ លោក Guterres បាននិយាយនៅក្នុងសុន្ទរកថាមួយនៅឯសម័យប្រជុំមហាសន្និបាតមួយស្តីពីប្រទេសអ៊ុយក្រែន និងអំពីរបៀបដែលស្ថាប័នសកលលោកធ្វើការងារនៅក្នុងប្រទេសនោះក្នុងអំឡុងពេលមានអរិភាពបែបនេះថា «ប្រតិបត្តិការមនុស្សធម៌របស់យើង គឺមានភាពឯករាជ្យទៅលើអ្នកណាដែលអាចគ្រប់គ្រងទឹកដីដែលមានប្រជាជនរស់នៅ»។

លោកបាននិយាយបន្តថា ចាប់តាំងពីដើមឆ្នាំនេះមក អង្គការពិភពលោកមួយនេះ និងបណ្តាដៃគូរបស់ខ្លួនបានផ្តល់ជំនួយសង្គ្រោះអាយុជីវិតចំនួន ១៤០តោនតាមបណ្តាញទំនាក់ទំនង។

ប្រធានអង្គការសហប្រជាជាតិបាននិយាយថា «នៅទីនេះម្តងទៀត សកម្មភាពរបស់យើង គឺផ្អែកទាំងស្រុងទៅលើគោលការណ៍មនុស្សធម៌ដែលអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ។ ជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិត្រូវបានដឹកនាំដោយគោលការណ៍មនុស្សធម៌ចំនួនបួន គឺគោលការណ៍មនុស្សធម៌ អព្យាក្រឹតភាព មិនលំអៀង និងឯករាជ្យភាព»។

លោក Guterres បាននិយាយបន្ថែមថា គោលការណ៍ទាំងនេះ គឺជាចំណុចស្នូលនៃការបង្កើត និងរក្សាការផ្តល់ឱ្យទៅដល់ប្រជាជនដែលរងផលប៉ះពាល់ រួមទាំងអ្នកដែលស្ថិតក្នុងបរិបទនៃជម្លោះប្រដាប់អាវុធ៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

No comments